ភ្នំពេញ : សូមរម្លឹក ជម្រាប អំពី កម្មវិធីផ្តល់ប្រាក់
ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនស្រ្តីមានផ្ទៃពោះ និងកុមារ អាយុក្រោម ២ឆ្នាំ ដែលមាន ប័ណ្ណ ប.ស.ស.។ ក្នុងនោះ លក្ខខណ្ឌទទួលបានសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២(ពីរ) ឆ្នាំ មានសិទ្ធិចុះ | ឈ្មោះដើម្បីទទួលប្រាក់ឧបត្ថម្ភលុះត្រាតែ៖
១)- ត្រូវមានប័ណ្ណសមាជិក ប.ស.ស. ដែលមានសុពលភាពប្រើប្រាស់
២)- បានទៅទទួលសេវាសុខភាពនៅ មូលដ្ឋានសុខាភិបាលសាធារណៈ (ពេទ្យរដ្ឋ)តាមតារាងកម្មវិធី
៣). កុមារដែលម្តាយបានចុះឈ្មោះរួចក្នុង កម្មវិធី កុមារនោះត្រូវចូលក្នុងកម្មវិធី ដោយស្វ័យប្រវត្តិ ដោយត្រូវភ្ជាប់មក ជាមួយនូវប័ណ្ណសុខភាពកុមារ ។
ចំពោះឯកសារភា្ជប់ សមាជិក ប.ស.ស. ជាស្ត្រីត្រូវបំពេញ ទម្រង់ស្នើសុំប្រាក់ឧបត្ថម្ភដោយត្រូវ ភ្ជាប់មកជាមួយនូវ៖
១) -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២) -ប័ណ្ណសមាជិក ប.ស.ស.
៣)-លេខទូរស័ព្ទ និងលេខគណនីធនាគារ ដែលកំណត់ដោយ ប.ស.ស.
៤) – សៀវភៅសុខភាពមាតាបញ្ជាក់ពី អាយុគភ៌ដំបូង ដែលចេញដោយ មូលដ្ឋានសុខាភិបាលសាធារណៈ ។ នេះជាការបញ្ជាក់ពី ក្រសួងការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ ៕
ដោយ : សិលា