ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំនិងករណីការនាំយកអនីតិជនជាអាទិ៍ចេញដោយមិនស្របច្បាប់

ចែករំលែក៖

កណ្ដាល: ក្រោមការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលពីឯកឧត្ដម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តកណ្ដាល ,កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តស្វាយរៀង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានបើកប្រតិបត្តការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ និងករណីការនាំយកអនីតិជនជាអាទិ៍ចេញដោយមិនស្របច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងថ្ងៃ១៦ ខែសីហា ឆ្នាំ២០២៣​ វេលាម៉ោង១១និង៣០នាទី​ នៅចំណុចបន្ទប់ជួលភូមិក្រាំងម្កាក់​ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល​ ។ដែលករណីនេះ បានប្រព្រឹត្តកាលពីអំឡុងខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

     មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុំ សាភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកទីផ្សារលក់ បច្ចប្បន្នស្នាក់នៅផ្ទះជួលភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះឈ្មោះ ឈឿន លក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ ១១ខែ មុខរបរកសិករ បច្ចប្បន្នស្នាក់នៅផ្ទះជួលភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

     ករណីខាងលើនេះកម្លាំងផ្នែកជំនាញស្រុកនិងការិយាល័យជំនាញខេត្ត បានប្រគល់ជនរងគ្រោះនិងជនសង្ស័យ ទៅកម្លាំងការយាល័យជំនាញខេត្តស្វាយរៀង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print