ខេត្តបាត់ដំបង÷បុរសម្នាក់បានអា កសម្លាប់ខ្លួននៅចំណុចក្រុមទី១៧ ភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីថ្ងៃពុធ១៥រោច ខែទុតិយសាឍ ឆ្នាំថោះបញ្ចាស័ក ព.ស២៥៦៧ត្រូវនិងទី១៦ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង៨និង១៣នាទីព្រឹកបង្កការភ្ញាក់ ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ត្រួត
ពិនិត្យភ្លាមៗ។
មន្ត្រីនគរបាលប៉ុស្តិ៍គារបានឲ្យដឹងថា មានករណីធ្វេីអត្តឃាត(អា កសម្លាប់ខ្លួន) ដោយជនរងគ្រោះ ឈ្មោះ រិទ្ធ ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាតុក ១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ រីឯអ្នក ភូមិបានឲ្យដឹងថា ជនរងគ្រោះមានជំងឺសរសៃប្រសាទរយះពេល៥ឆ្នាំមកហេីយ ។ សាច់ញាតិឪពុកម្ដាយបានខិតខំនាំជនរងគ្រោះទៅរកគ្រូពេទ្យ និងគ្រូខ្មែរព្យាបាលជំងឺសរសៃប្រសាទនេះដែរប៉ុន្តែមិនជា។
សមត្ថកិច្ចបញ្ជាក់ថា មុនពេលកេីតហេតុឪពុក,ម្តាយបានយកឈ្មោះ រិទ្ធ ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាតុក០១ ឃុំមោង ស្រុកមោងឬស្សី ខេត្ត បាត់ដំបង មកចាក់ថ្នាំជំងឺសសៃប្រសាទ នៅផ្ទះពេទ្យ ឈ្មោះ តុន រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ពេលយកមកដល់ផ្ទះពេទ្យឈ្មោះ តុន (ពេទ្យ) ក៏បានចាក់ថ្នាំ២ម្ជុល។ បន្ទាប់ពីចាក់ថ្នាំរួចឈ្មោះ រិទ្ធ ប៊ុនធឿន ក៏បានរត់ចេញ ពីផ្ទះពេទ្យសំដៅទៅទិសខាងកេីតដោយដៃកាន់កូនកាំបិតចុងស្រួច ។
មន្ត្រីនគរបាលប៉ុស្តិ៍បានបន្ថែមថា ឃេីញដូច្នេះ ឪពុក និងម្តាយបានរត់ដេញតាមដេីម្បីយកកូនកាំបិតនោះចេញ តែឈ្មោះរិទ្ធ ប៊ុនធឿនមិនឈប់ ហេីយក៏ចូលក្នុងផ្ទះឈ្មោះ រិ គីម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខខេត្តបាត់ដំបង។ ឃេីញ ដូច្នោះ ឪពុកនិងម្តាយ រត់មកតាមក្រោយមកមេីល ស្រាប់តែឃេីញ ឈ្មោះ រិទ្ធ ប៊ុនធឿននោះ បានអា កខ្លួនឯងស្លាប់បាត់ហេីយ។
បន្ទាប់ពីពិនិត្យសាកសពនិងធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចក៏បានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕