Man City ទទួលយកសំណើពីក្លិប Al-Nassr សម្រាប់ខ្សែការពារអេស្ប៉ាញ Aymeric Laporte

ចែករំលែក៖

ក្លិបមេឃខៀវ Manchester City បានទទួលយកសំណើដែលមិនទាន់បង្ហាញតម្លៃខ្លួនពីក្លិប Al-Nassr សម្រាប់ខ្សែការពារអេស្ប៉ាញ Aymeric Laporte ក្នុងការនាំយកទៅកាន់លីកកំពូលអារ៉ាប៊ីសាអ៊ូឌីត។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន៤៣ដងក្នុងកំឡុងឆ្នាំ២០២១២០២២ ប៉ុន្តែគ្រូបង្វឹកលោក Pep Guardiola បានប្រើ Manuel Akanji និង Nathan Ake ញឹកញាប់ជាងក្នុងរដូវកាលឈ្នះពានរង្វាន់៣របស់ក្រុម។

 បន្ទាប់មក Man City បានចំណាយ៧៧លានផោនដើម្បីនាំយកខ្សែការពារឆ្វេងម្នាក់ទៀតនៅរដូវក្តៅនេះគឺកីឡាករ Josko Gvardiol របស់ក្រូអាតដែលមានអាយុ២១ឆ្នាំ។ ខ្សែការពារ Laporte អាចចូលរួមជាមួយ Cristiano Ronaldo, Sadio Mane, Marcelo Brozovic និង Alex Telles នៅក្លិប Al-Nassr

 Man City បានចុះហត្ថលេខាលើ Laporte កាលពីឆ្នាំ២០២១ ពីក្លិប Athletic Bilbao ក្នុងខែមករា ឆ្នាំ២០១៨ក្នុងតម្លៃ៥៧លានផោនជាតម្លៃកំណត់ត្រាក្លិប។ លោក Guardiola បានចូលដឹកនាំ Man City ១៨ខែមុន ហើយសមត្ថភាពរបស់ Laporte ក្នុងការលេងបាល់ចេញពីតំបន់ការពារបានជួយក្រុមឈ្នះពាន Premier League លើកទី៥ក្នុងរយៈពេល៦រដូវកាលចុងក្រោយ។

 គាត់បានបង្ហាញខ្លួនចំនួន៥១ដងក្នុងឆ្នាំ២០១៨២០១៩ និង៤៤ដងក្នុងឆ្នាំ២០២១២០២២ មុនពេលការមកដល់របស់ Ake និង Akanji បានកាត់បន្ថយឥទ្ធិពល និងពេលវេលាលេងរបស់គាត់ក្នុងជម្រើសដំបូង។ Laporte បានបង្ហាញខ្លួនសរុបចំនួន១៨០ប្រកួតសម្រាប់ក្លិប ដោយស៊ុតបញ្ចូលទីបាន១២គ្រាប់ និងបានបង្ហាញខ្លួន២២លើកសម្រាប់ក្រុមអេស្ប៉ាញ ដែលជួយឱ្យពួកគេឈ្នះពានរង្វាន់ UEFA Nations League វគ្គផ្តាច់ព្រ័ត្រក្នុងខែមិថុនា។

 ក្លិប Al-Nassr បាននាំយកម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល Cristiano Ronaldo កាលពីខែធ្នូ ហើយពួកគេបានក្លាយជាក្លិបមួយក្នុងចំណោមក្លិបនៅលីក Saudi Pro League ចំនួន៤ដែលត្រូវបានកាន់កាប់ដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីត (PIF) នៅក្នុងខែមិថុនា ដែលក្លិបផ្សេងទៀតគឺ Al-Ittihad, Al-Hilal និង Al-Ahli ក្លិបទាំងនេះក៏បាននាំយកកីឡាករដូចជា Mane, Brozovic, Telles និង Seko Fofana នៅរដូវក្តៅនេះផងដែរ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print