ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកដេីមព្រីងពេញទំហឹងកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះពៅ សុខឃីម ភេទប្រិសអាយុ៤៧ឆ្នាំ ស្នាក់នៅភូមិកេីតហេតុខាងលេី។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1Y 2582 ធ្វេីដំណេីរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីត្បូងទៅជេីងលឿនមិនប្រយ័ត្នខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុកដេីមព្រីងពេញទំហឹងបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗតែម្តង។
...
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ