ស្ពានឈើទំហំ៤ម៉ែត្រគុណ១៥ម៉ែត្រ រងការបំផ្លាញទាំងស្រុងដោយសាររថយន្តដឹកលើសទម្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ព្រឹកមិញថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មានករណីអ្នកបើកបររថយន្តធុនធំ១គ្រឿងដែលគេសង្ស័យថាអាចផ្ទុកលើសទម្ងន់ បានបើកឆ្លងកាត់ស្ពានឈើមួយបណ្ដាលឱ្យបាក់ស្រុតខូចខាតទាំងស្រុង ប៉ុន្តែតៃកុងនិងព្រូគ្រាន់តែព្រលឹងចុងសក់ប៉ុណ្ណោះ ។

    មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឱ្យដឹងថា ស្ពានឈើដែលរងការខូចខាតនោះមានទំហំទទឹង៤ម៉ែត្រគុណនឹងបណ្ដោយប្រវែង១៥ម៉ែត្រ ស្ថិតនៅភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ 

    មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកដដែលឱ្យដឹងទៀតថា រថយន្តបង្កម៉ាកហ៊ីយ៉ានដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-0076 បើកបរដោយឈ្មោះ ឈន ឈុនលី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិធ្លាអំពិល ឃុំស្រែស្ដុក ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ និងអ្នករួមដំណើរ(ព្រូ)ឈ្មោះ ប៉ូ ថេត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិពោធិ៍ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

    មន្ត្រីនគរបាលបញ្ជាក់ទៀតថា មុនកើតហេតុគេឃើញរថយន្តខាងលើធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង ហើយបានបើកឆ្លងស្ពានឈើដែលរងការខូចខាតបណ្ដាលឱ្យបាក់ស្រុតក្រឡាប់រថយន្តផ្ងារជើងឡើងលើ។       បច្ចុប្បន្ន រថយន្តបង្ករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាមព្រះ។ មូលហេតុៈ រថយន្តផ្ទុកស្រូវលើសទម្ងន់ ៕ ដោយៈ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print