ក្លិប Barcelona តែងតាំងអតីតខ្សែបម្រើ Deco ជានាយកផ្នែកកីឡាថ្មី

ចែករំលែក៖

ក្លិបអ្នកមានបុណ្យ Barcelona បានតែងតាំងអតីតខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់លោក Deco ជានាយកកីឡាថ្មីរបស់ក្លិបសម្រាប់៣រដូវកាលបន្ទាប់។ នេះបើយោងតាមការប្រកាសរបស់ក្លិបម្ចាស់ជើងឯក La Liga កាលពីថ្ងៃពុធ ទី១៦ សីហា។

 បុរសវ័យ៤៥ឆ្នាំដែលបានលេងឱ្យក្លិប Barcelona នៅចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ នឹងជំនួសបុរសហូឡង់ Jordi Cruyff លោក Cruyff ដែលជាកូនប្រុសអតីតកីឡាករឆ្នើម Johan Cruyff បានចាកចេញពីក្លិបកាលពីខែមិថុនា បន្ទាប់ពីបានដឹកនាំរយៈពេល២ឆ្នាំ។

 ក្លិបអេស្ប៉ាញមួយនេះបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Deco នឹងទទួលបន្ទុកកំណត់ទស្សនវិស័យកីឡារបស់Barcelona និងដាក់ក្រុមជាមួយគ្រូបង្វឹក ហើយក្លាយជាប្រធានផ្នែកបាល់ទាត់

 Barcelona ដែលបានឈ្នះពានរង្វាន់ La Liga លើកទី២៧ របស់ខ្លួននៅក្នុងយុទ្ធនាការចុងក្រោយបាននិយាយថា Deco និងនាយកបាល់ទាត់ Mateu Alemany នឹងធ្វើការជាមួយគ្នារហូតដល់ចុងបញ្ចប់នៃរដូវកាលបើទោះបីជាបុរសសញ្ជាតិអេស្ប៉ាញរូបនេះចាកចេញពីក្លិបជាផ្លូវការក្នុងខែមិថុនាក៏ដោយ (រូបភាព BBC Sport/Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print