ខេត្តជាច្រើននៅភាគនិរតីប្រទេសចិនប្រកាសអាសន្នពីគ្រោះទឹកជំនន់ដោយភ្លៀងធ្លាក់ខ្លាំង

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំង បាន ចេញការប្រកាសអាសន្នកម្រិតពណ៌លឿងចំពោះគ្រោះមហន្តរាយភូមិសាស្ត្រនៅតំបន់មួយចំនួននៅភាគនិរតីប្រទេស ដោយសារតែភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់។

សារព័ត៌មានស៊ីនហួ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរចិននៅល្ងាចថ្ងៃសុក្រនេះ បានចេញការប្រកាសអាសន្នកម្រិតពណ៌លឿង ក្នុងការប្រមើលមើលពីគ្រោះមហន្តរាយភូមិសាស្ត្រ ដែលអាចកើតមាននៅតំបន់មួយចំនួន នៅភាគនិរតីនៃប្រទេសចិនដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។
ក្រសួងធនធានធម្មជាតិ និងឧតុនិយមរបស់ប្រទេសចិនបានព្រមានពីហានិភ័យនៃគ្រោះមហន្តរាយភូមិសាស្ត្រដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ដូចជានៅតំបន់ភាគខាងត្បូងនៃខេត្តស៊ីឈួន ភាគឦសាននៃខេត្តយូណាន និងភាគអាគ្នេយ៍នៃតំបន់ទីបេ ចាប់ពីម៉ោង៨យប់ថ្ងៃសុក្រនេះដល់ម៉ោង ៨យប់ថ្ងៃសៅរ៍។
ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសនៅតំបន់ដែលមានហានិភ័យដែលអាចកើតមាន។
ប្រទេសចិនមានប្រព័ន្ធប្រកាសអាសន្នចំនួន៤ពណ៌សម្រាប់ការព្រមានអំពីគ្រោះមហន្តរាយភូមិសាស្ត្រ ដោយពណ៌ក្រហមជាការព្រមានធ្ងន់ធ្ងរបំផុត ដោយតាមពីក្រោយដោយពណ៌ទឹកក្រូច លឿង និងខៀវ៕ ដោយធីរីណា

...

រូប​ថត​: Chinanews

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print