ចៀសបានចៀសទៅ អាហារ ៥មុខ សម្បូរសារធាតុគីមីបំផុត

ចែករំលែក៖

ភ្នំពេញ ; សម័យនេះពិបាករករបស់ធម្មជាតិសុទ្ធ គ្មានជាតិគីមីណាស់ មិនថា បន្លែផ្លែឈើ ឬអាហារនោះទេ ។

ដើម្បីរក្សាសោភ័ណភាព និងអាចទុកបានយូរ អ្នកផលិត
អ្នកលក់មួយចំនួន បានច្នៃផលិតអាហារដោយបញ្ចូលនូវ
សារធាតុគីមីផ្សេងៗ ភ្លេចគិតដល់សុខភាពជាធំ ។ នេះជាការបញ្ជាក់លើផេកផ្លូវការ វេជ្ជបណ្ឌិត កម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។

អាហារខូចគុណភាព មានផ្ទុកសារធាតុគីមី
ដែលយើងតែឮព័ត៌មានមន្ត្រីកាំកុងត្រូលចាប់បាន
និងដុតបំផ្លាញចោលជារឿយៗ មានដូចជា ៖

១- ប្រហិត
ប្រហិតសាច់គោ សាច់ក្តាម ប្រហិតបន្លែគ្រប់មុខ Hotdog
សុទ្ធជាសឹងជាអាហារកែច្នៃ ហើយភាគច្រើននាំចូលពី
ប្រទេសជិតខាង ដែលប្រហិតទាំងនោះត្រូវគេរកឃើញ
មានដាក់សារធាតុគីមីធ្វើឲ្យស្វិត និងអាចរក្សាទុកបានយូរ។

២- ស្លាបមាន់_ជើងមាន់
ស្លាបមាន់-ជើងមាន់កសិកម្មខ្លះដែលនាំចូលពីប្រទេស
ជិតខាង កំពុងតែពេញនិយមក្នុងចំណោមយុវវ័យ គេយក
វាទៅបំពង អាំង ធ្វើជ្រក់ជាដើម ។
តើអ្នកមានដឹងអត់ពពួកស្លាបមាន់ ជើងមាន់ទាំងនេះ
ត្រូវបានគេចាក់សារធាតុគីមីម្យ៉ាងឈ្មោះថា ហ្វ័រម៉ុល
ដើម្បីរក្សាទុកបានយូរ មិនស្អុយ ខូចគុណភាព នៅពេល
ដែលយើងញ៉ាំទៅប៉ះពាល់សុខភាពច្រើនណាស់ ។

៣- សាច់ក្រក
មិនខុសគ្នាពីពពួកអាហារទាំងប៉ុន្មានខាងលើទេ សាច់ក្រក
ក៏មានដាក់សារធាតុគីមីដែរ បើមិនអ៊ីចឹងទេម៉េចនឹងអាច
រក្សាទុកបានយូរ រុយមិនរោមនោះ ។

៤- មឹកបង្គា
មឹក និង បង្គាខ្លះ នៅទីផ្សារបច្ចុប្បន្នក៏ប្រើសារធាតុគីមីដែរ
ដើម្បីរក្សាឲ្យនៅស្រស់ល្អ ឃើញហើយចង់ទិញភ្លែត ។

៥- អាហារដែលផ្អាប់
អាហារផ្អាប់ខ្លះក៏មិនល្អចំពោះសុខភាពដែល
ព្រោះអាហារប្រភេទប្រើជាតិគីមីអោយរក្សាទុកបានយូរ ។
អនាម័យនាំមកនូវសុខភាព 💝 #ការពារប្រសើរជាងព្យាបាល ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print