លោក Luciano Spalletti ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមអ៊ីតាលីជំនួសលោក Roberto Mancini

ចែករំលែក៖

សហព័ន្ធបាល់ទាត់អ៊ីតាលីបានតែងតាំងអតីតគ្រូបង្វឹក Napoli លោក Luciano Spalletti ជាអ្នកចាត់ការថ្មីរបស់ពួកគេបន្ទាប់ពីការចាកចេញរបស់លោក Roberto Mancini លោក Spalletti អាយុ៦៤ឆ្នាំបានចាកចេញពី Napoli នៅរដូវក្តៅបន្ទាប់ពីដឹកនាំក្លិបឱ្យឈ្នះពានរង្វាន់ Serie A ជាលើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ។

 គាត់ មាន គម្រោង មិនដឹកនាំ លេង កីឡា បាល់ទាត់ រយៈពេល មួយ ឆ្នាំ ប៉ុន្តែ ឥឡូវ បាន សម្រេច ចិត្ត វិល មក កាន់ បាល់ទាត់ វិញយ៉ាង ឆាប់ រហ័ស។ អតីតអ្នកចាត់ការ Manchester City លោក Mancini អាយុ៥៨ឆ្នាំបានលាលែងពីតំណែងជាគ្រូបង្វឹកអ៊ីតាលីកាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅ។

 គាត់បានដឹកនាំក្រុមជម្រើសជាតិអស់រយៈពេល៥ឆ្នាំ ហើយបានដឹកនាំពួកគេឱ្យទទួលជ័យជម្នះនៅ Euro 2020 នៅពេលដែលពួកគេបានផ្តួលក្រុមអង់គ្លេសដោយបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley យ៉ាង ណា មិញ អ៊ីតាលី បានបរាជ័យ ក្នុង ការ ចូល ទៅ លេង World Cup កាល ពី ឆ្នាំ មុន

 សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) បានប្រកាសថា លោក Spalletti នឹងទទួលបន្ទុកចាប់ពីថ្ងៃទី១ ខែកញ្ញា។ ប្រធាន FIGC លោកGabriele Gravina បាននិយាយថាក្រុមជម្រើសជាតិត្រូវការគ្រូបង្វឹកដ៏អស្ចារ្យ ហើយខ្ញុំរីករាយណាស់ដែលគាត់បានទទួលយក។ភាពសាទរ និងជំនាញរបស់គាត់នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់បញ្ហាប្រឈមដែលរង់ចាំប្រទេសអ៊ីតាលីក្នុងប៉ុន្មានខែខាងមុខនេះ

 លោក Spalletti មាន អាជីព ជា អ្នក គ្រប់ គ្រង ជា យូរ មក ហើយ ដោយ ក៏ ធ្លាប់ ទទួល បន្ទុក នៅ Roma, Inter Milan និងរយៈពេល៥ឆ្នាំ ជាមួយ ក្លិបនៅលីកកំពូល រុស្ស៊ី Zenit St Petersburg ផងដែរ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print