ក្លិប Aston Villa បានចុះហត្ថលេខានាំយកខ្សែបម្រើអ៊ីតាលី Nicolo Zaniolo ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Galatasaray កាលពីថ្ងៃសុក្រ។ Zaniolo អាយុ២៤ឆ្នាំគឺជាកីឡាករទី៤របស់ក្លិប Premier League ចាប់តាំងពីចុងបញ្ចប់នៃរដូវកាលមុន។
កិច្ចព្រមព្រៀងនេះត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងជម្រើសមួយសម្រាប់ Aston Villa ដើម្បីធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍។សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្លិបបានឲ្យដឹងថា “Aston Villa មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាខ្ចីជើងរបស់កីឡាករអន្តរជាតិអ៊ីតាលី Nicolo Zaniolo” ។
Zaniolo បានចំណាយពេល៥ឆ្នាំជាមួយក្រុម Roma ហើយបានស៊ុតបញ្ចូលទីគ្រាប់បាល់ឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រ Europa Conference League របស់ពួកគេកាលពីឆ្នាំ២០២២។ គាត់បានចាកចេញទៅ Galatasaray ក្នុងខែកុម្ភៈ ហើយបានជួយក្លិបឈ្នះជើងឯកលីគទួរគី។
Zaniolo ដែល មាន ជម្រើស ជាតិ អ៊ីតាលី ចំនួន១៣ប្រកួត ចូល រួម ជាមួយ Pau Torres, Youri Tielemans និង Moussa Diaby ជា មុខ មាត់ ថ្មី ក្នុង ក្រុម របស់ លោក Unai Emery។
Aston Villa ត្រូវបានបរាជ័យ ៥–១ នៅលើទឹកដីក្រុម Newcastle ក្នុងការប្រកួតបើកឆាក Premier League រ កាលពីចុងសប្តាហ៍មុន សម្រាប់ការប្រកួតសប្តាហ៍ទី២នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton នៅរាត្រីថ្ងៃអាទិត្យនេះ ៕ (រូបភាព ៖ AP/CNA )