សម្រេចឃុំខ្លួនអ្នកបើកបរ​ម៉ូតូ​កង់​បី (​ផាស អាប់​)​ដែល​បើក​បញ្ច្រាសទិស ហើយ​មាន​បំណង​ប្រើ​អំពើ​ហិ​.​ង្សានោះហើយ

ចែករំលែក៖

ភ្នំពេញ ៖ ​អ្នកបើកបរ​ម៉ូតូ​កង់​បី (​ផាស អាប់​)​ដែល​បើក​បញ្ច្រាសទិស ហើយ​មាន​បំណង​ប្រើ​អំពើ​ហិ​.​ង្សា ដោយ​យក​ដែក​ទីប​ប៉ុនប៉ង​វា​.​យ​ទៅ​លើ​អ្នកបើកបរ​រថយន្ត​ក៏​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ដែរ ។

អ្នកបើកបរ​ផាស​អាប់​នោះ ឈ្មោះ កែ ឃឹម ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល​ឃាត់ខ្លួន កាលពី​ព្រលប់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៣ នៅ​ក្នុងស្រុក​ខ្សាច់កណ្ដាល ប៉ុន្តែ​ដោយហេតុ​ការណ៍​នោះ​បាន​កើតឡើង នៅ​រាជធានី​ភ្នំពេញ សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​ប្រគល់​ឲ្យ​ទៅ​អធិការដ្ឋាន​នគ​បាល​ខណ្ឌចំការមន កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

សូម​ជម្រាប​ថា បន្ទាប់​ពី​បានឃើញ វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម ភ្លាម​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ស្រាវជ្រាវ រក​អ្នកបើកបរ​ម៉ូតូ​កង់​បី​ដែល​បញ្ច្រាសទិស​មាន​បំណង​ប្រើ​ដែក​ទីប​វា​.​យ​ទៅ​លើ​អ្នកបើកបរ​រថយន្ត​នោះ ។

...

បន្ទាប់​មក​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​បាន​សហការ ជាមួយ​នគរបាល​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ស្រាវជ្រាវ​រហូត​ដល់​ឃាត់ខ្លួន​អ្នកបើកបរ​កង់​បី​ឥណ្ឌា​(​ផាស អាប់​) ដែល​បើកបរ​បញ្ច្រាសទិស​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដែល​មាន​ជម្លោះ​ឈ្លោះប្រកែក​គ្នា ជាមួយ​អ្នកបើកបរ​រថយន្ត ដោយ​អ្នក​រត់​ម៉ូតូ​កង់ បី​ឥណ្ឌា​មាន​បំណង​យក​ដែក​ទីប វាយ​ទៅ​លើ​ម្ចាស់​រថយន្ត និងអ្នករួមដំណើរទៀតផង៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print