ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ០៣នាក់ រួមនិង​ថ្នាំញៀន​ជាច្រើន​ នៅក្រុងបាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំង​នគរបាល​ជំនាញ​ នៃស្នងការនគរបាលខេត្តបាត់ដំបង​ បានឃាត់ខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ០៣នាក់ រួមនិង​ថ្នាំញៀន​ជាច្រើន​ ខណៈ​ដែលពួកគាត់ប្រើប្រាស់រូបភាព​វេច​ខ្ចប់​ ដើម្បីបន្លំភ្នែក​សមត្ថកិច្ច​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏មិនអាច​គេចផុត​ពីមន្រ្តីជំនាញ​ខេត្តបាត់ដំបង​នោះឡើយ​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃទី​១៩​ ខែសីហា​ ឆ្នាំ​២០២៣។

លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យ​ខាងលេីនេះ​ លោកបានចុះប្រតិបត្តិការចុះស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់​ និង​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការណ៍​ ទេីបឈានដល់ការបង្ក្រាបករណីរក្សាទុក​ ចែកចាយ​ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ១ករណី​ ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២០និង២០នាទី។

លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ​ បានបន្ថែមទៀតថា​ ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ០៣នាក់ ១.ឈ្មោះ ថោង ភក្ដី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ២.ឈ្មោះ ទេព ភារក្ស ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង៣.ឈ្មោះ ពុត ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងចាប់យក និងឆែកឆេរបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETMINE) ចំនួន ៣០ថង់ ទម្ងន់ ២៨១,៧ក្រាម ។
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង ។
-សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។

...

បច្ចុប្បន្នជនសង័្សយទាំង០៣នាក់ រួមនិងវត្ថុតាងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print