ក្រសួង​សាធារណការ​៖​ សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់​ ត្រូវបានកំណត់ដូចមានចែងក្នុងច្បាប់ស្តីពីផ្លូវថ្នល់ត្រង់ជំពូក២

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅរសៀលថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ​២០២៣នេះថា​ សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ត្រូវបានកំណត់ដូចមានចែងក្នុងច្បាប់ស្តីពីផ្លូវថ្នល់ ត្រង់ជំពូក២ ស្តីពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់។

ក្រសួង​ បានបញ្ជាក់ថា​ យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ ជំពូក២ ស្តីពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវបានកំណត់ដូចខាងក្រោម៖

១- ក្រសួងសាធារណការនិងដឹកជញ្ជូន មានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ ។

២- ក្រសួងអភិវឌ្ឍន៍ជនបទមានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវជនបទ និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ ។

៣- រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវរាជធានី ផ្លូវក្រុង ផ្លូវទីប្រជុំជននានា ក្នុងខេត្ត ដែលត្រូវបានកសាងជួសជុលថែទាំដោយប្រើប្រាស់ថវិការបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ និងថវិកាដែលបានកៀរគរពីប្រភពផ្សេងទៀត និងផ្លូវផ្សេងទៀតតាមការផ្ទេរមុខងារ ពីក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្លូវផ្សេងទៀតក្រោយពីមានការសម្រេចឯកភាពពីរាជរដ្ឋាភិបាល ។

បន្ថែមពីនេះ​ ក្រសួង​ ក៏បានបញ្ជាក់ដែរថា​ ការបែងចែកសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ផ្សេងទៀត ត្រូវកំណត់ដោយរាជរដ្ឋាភិបាល៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print