ខេត្តកោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីមនុស្សស្លាប់ម្នាក់ កាលពីព្រឹកមិញនេះ នៅចំណុចក្នុងស្រះទឹក ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
មន្រ្តីនគរបាលបានបន្តថា សពឈ្មោះ វ៉ា រ៉ា ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ស្រុកកំណើតភូមិពន្លៃ ឃុំប៉ប៉ោង ស្រុកពាមរោទ៍ ខេត្តព្រៃវែង បានស្លាប់ដោយសារ ចុះក្នុងស្រះដើម្បីដោះត្រី បណ្ដាលឱ្យលង់ទឹកស្លាប់ (ស្រវឹងស្រា)។
គួរបញ្ជាក់ថា តាមការពិនិត្យសាកសពមាន រលាត់កំភួនដៃសងខាង ដងខ្លួននឹងអវៈយវៈ មានសភាពហើម រលាត់ស្បែក សំលៀកបំពាក់ ខោយឺតជើងវែង ពណ៌ខ្មៅ លីអូពណ៌ ឈាមជ្រូក។
សមាសភាពចូលរួមពិនិត្យសាកសពមាន ព្រះរាជអាជ្ញារង វ៉ៃ ភារម្យ ផែននគរបាលព្រហ្មទណ្ឌខេត្ត ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តខេត្ត ប៉ុស្តិ៍នគរបាលស្ទឹងវែង និងមេភូមិស្ទឹងវែង គ្រូពេទ្យបង្អែខេត្ត សាកសពបានប្រគល់ជូនអាជ្ញាធរ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តអម្ពរទិយារាម ហៅវត្ត ព្រែកស្វាយ៕ដោយ៖សហការី