ខឹងសួរច្រំដែលៗពេករឿងបែកក្បាលម៉ាយក្រូហ្វូនបបុរសម្នាក់យកពូថៅកាប់ក្បាលបុរសម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល: បុរសម្នាក់ បានយកពូថៅដែលនៅក្បែរខ្លួន កាត់ទៅលើបុរសម្នាក់ទៀតមិនដែលឲ្យរករបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ ដោយសារបុរសរងគ្រោះខាងលើ សួរនៅពាក្យច្រំដែលៗពីរឿងអោយសងក្បាលម៉ាយក្រូហ្វូន បន្ទាប់ពីផឹកស៊ីច្រៀងលេងជាមួយគ្នាបានមួយសន្ទុះ ។ករណីនេះបានកើតឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៥និង ៥០នាទី ភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វឿន វីន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ រស់នៅភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។  ចំណែកជនសង្ស័យឈ្មោះ ម៉ាត សល់ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិត រស់នៅភូមិមង្គលបុរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖  ១-ពូថៅចំនួន០១ ដងឈើប្រវែង០៣តឹក ,២-ទូរសព្ទម៉ាកOPPOA17 ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនសង្ស័យ បានអង្គុយផឹកទឹកត្នោតជូរជាមួយបងប្អូនជីដូនមួយ មានគ្នា០៣នាក់នៅកន្លែងលក់គ្រឿងក្លែម០១កន្លែងចំណុចកើតហេតុខាងលើ អស់ប្រហែល០២លីត្រ។ លុះដល់វេលាម៉ោងកើតហេតុជនរងគ្រោះត្រឡប់មកពីធ្វើការសំណង់ដោយជិះម៉ូតូឌុបគ្នា០២នាក់មិត្តភ័ក្ក ហើយក៏មានធុងបាស់(ស្ពីកឃ័រ)យកមកជាមួយផងដែរ រួចក៏បានចូលទៅផឹកទឹកត្នោតជូររួមគ្នាជាមួយនិងជនសង្ស័យតែម្តង ។ បន្ទាប់មកជនរងគ្រោះចាក់ធុងបាស់ច្រៀងខារ៉ាអូខារួមគ្នាម្នាក់០១បទ ពេលដល់វេនបងជីដូនមួយរបស់ជនសង្ស័យច្រៀង ស្រាប់តែជនសង្ស័យដេញឱ្យទៅផ្ទះ តែមិនស្តាប់ ពេលនោះជនសង្ស័យក៏បានធាក់ទៅលើបងជីដូនមួយដែលកំពុងច្រៀងមួយជើងក៏របូតក្បាលមេក្រូហ្វូនជ្រុះទៅដីបណ្តាលឱ្យបែក ។ ពេលនោះជនរងគ្រោះក៏និយាយស្តីឱ្យជនសង្ស័យថា ត្រូវតែទិញក្បាលមេក្រូហ្វូនសងខ្ញុំវិញមក ហើយជនសង្ស័យបាននិយាយតបវិញថាចាំទិញសង តែជនរងគ្រោះនូវតែបន្តនិយាយដដែលៗពេក ភ្លាមនោះជនសង្ស័យខឹង បានចុះពីលើគ្រែដើរទៅយកពូថៅនៅក្រោមកែបម៉ូតូរបស់ខ្លួនទុកសម្រាប់បោះស្នឹងគោមកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកណ្តាលក្បាលបណ្ដាលឲ្យបែកហូរឈាមជាច្រើន ។ ហើយជនសង្ស័យក៏រត់គេចខ្លួនចូលផ្ទះអ្នកភូមិ​ បន្ទាប់មកក៏មានអ្នកជិតខាងជួយឃាត់ខ្លួន និងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍សំរោងលើ ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំ និងបន្តតាមនីតិវិធីច្បាប់។
-បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ។
-ជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ពិតជាបានយកពូថៅកាប់ទៅលើជនរងគ្រោះប្រាកដមែន។
-ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print