រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងយក្ខឡោម

ចែករំលែក៖

ភ្នំពេញ : រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងយក្ខឡោម សម្រេច :

មាត្រា១ -ត្រូវបានបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង-បឹងយក្ខឡោម- ដែលមានផ្ទៃដីសរុបចំនួន ២២៥ (ពីររយម្ភៃប្រាំ) ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ដូចមានផែនទី ជូនភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ និងមាននិយាមកាគោល (Datur: WGS1984) ដូចខាងក្រោម៖

មាត្រា២ …អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

ដើម្បីធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វព្រៃ រុក្ខជាតិ និងជីវៈចម្រុះ រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួល អាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តរភាព លើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា

ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិ គ្រប់ជំនាន់ .

ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍មូលដ្ឋាន។

មាត្រា៣ – ផ្ទៃដីនៃអនុក្រឹត្យតំបន់ប្រើប្រាស់ច្រើនយ៉ាង«បឹងយក្ខឡោម” នេះ មិនរួមបញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

មាត្រា៤ -ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាង-បឹងយក្ខឡោម- ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគិរី និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកប ដោយនិរន្តរភាព។

មាត្រា៥ – បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា៦- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print