បញ្ហាទឹកល្អក់ នៅតំបន់អូរផ្អាវនិងតំបន់ស្រែព្រីង មន្ទីរជំនាញខេត្តកំពង់ធំ អះអាងថាមិនធ្វើអោយពាល់ដល់សុខភាពអ្នកប្រើប្រាស់ទេ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បន្ទាប់ពីលោកងួន រាសី អភិបាលលរងខេត្តកំពង់ធំ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះពិនិត្យស្ថានភាពទឹក នៅតំបន់អូរផ្អាវ និងតំបន់ស្រែព្រីង ស្រុកសណ្តាន់ កាលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ រួចមក ឃើញថាទឹកដែលមានបញ្ហាល្អកកបន្តិចបន្តួចនោះអាចប្រើប្រាស់បានដោយមិនប៉ះពាល់សុខភាពប្រជាពលរដ្ឋនោះទេ។

លោក ណឹម ចាន់ថា ប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តកំពង់ធំ បានបញ្ជាក់ថា លទ្ធផលពិនិត្យជាក់ស្តែងបញ្ហាដែលធ្វើឲ្យទឹកអូរនៅតំបន់ផ្នែកខាង ក្រោមល្អក់ខ្លាំង គឺដោយសារមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្មានថ្ងៃខណៈដែលក្រុមការងារជីកប្រឡាយក្រវ៉ាត់សម្រាប់ស្តុកយកទឹកប្រើប្រាស់នៅរដូវប្រាំង ហើយជីកមិនទាន់រួចរាល់ បានបង្កអោយដីដែលជីកថ្មីហូរ នាំទៅតាមទឹក ចូលក្នុងអូរផ្នែកទំនាបនោះល្អក់ ដោយមានលំអងដីនៅ ជាមួយផង។

លោកបានបញ្ជាក់ទៀតថា បញ្ហាទឹកដែលល្អក់ពណ៌ ក្រហមខាងលើនេះ មិនមានសារធាតុណាមួយធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹក ក្នុងតំបន់នោះទេ ហើយបច្ចុប្បន្ន ទឹកចាប់ផ្តើមថ្លា ឡើង វិញហើយ ចំពោះអាចម៍ដី ដែលហូរទៅតាមទឹកភ្លៀង ក៏ភាគីខាងក្រុមហ៊ុនបានទប់ស្កាត់រួចរាល់ មិនធ្វើឲ្យប៉ះ ពាល់ ដល់ប្រជាពលរដ្ឋទៀតដែរ។ 

បើទោះបីជាយ៉ាងនេះក្តីមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលរខេត្តកំពង់ធំ នៅតែបន្តតាមដាននិងពិនិត្យ ដើម្បីធានាបានថា ទឹកនៅតំបន់នោះមានសុវត្ថិភាពដល់សុខភាពប្រជាពលរដ្ឋ ប្រើប្រាស់ប្រចាំថ្ងៃ។ យ៉ាងណាក៏ដោយមក ដល់ពេលនេះស្ថានភាពទឹកនោះបានវិវត្តន៍ទៅរកសភាពដើមវិញជាបណ្ដើរៗហើយ។ គេរំពឹងថា ឆាប់ៗនេះទឹក នឹងថ្លាល្អប្រសើរសម្រាប់អ្នកប្រើប្រាស់។

គួរបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ធំបានចុះពិនិត្យស្ថាន ភាពទឹកនេះដោយកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅតំបន់ស្រែព្រីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ រាយ ការណ៍ថា ទឹកអូរនៅតំបន់ស្នងអន និងតំបន់ស្រែព្រីង មានសភាពល្អក់ខុសធម្មតា ដែលធ្វើឲ្យពួកគាត់ព្រួយ បារម្ភ មិនហ៊ានប្រើប្រាស់ ដោយខ្លាចមានសារធាតុគីមី ហូរចេញពីក្រុមហ៊ុនអាជីវកម្មរ៉ែ មាសនៅតំបន់ភ្នំជី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print