ស្រ្តីម្នាក់មានជម្ងឺប្រចាំកាយ សម្រេចចិត្តបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួន ក្នុងស្រុកបវេល

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីមនុស្សធ្វេីអត្តឃាត ​(ចងកសម្លាប់ខ្លួន) កេីតឡេីងមួយលេីក​ សាកសពជនរងគ្រោះឈ្មោះ​ ផុន ផល្លី ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

របាយការណ៍ដដែល​បន្តថា​ ឆ្លងតាមការបំភ្លឺរបស់ម្តាយបង្កើតរបស់ជនរងគ្រោះ ឈ្មោះ សៅ សារ៉ាត់ ភេទស្រី អាយុ៦៨ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថាកូនស្រីរបស់ខ្លួនមានជម្ងឺប្រចាំកាយ (មហារីកស្បូន) រយៈពេល០៤ឆ្នាំមកហើយ។

លុះនៅថ្ងៃទី២០​ ខែសីហាម្សិលមិញនេះ​ វេលាម៉ោងប្រហែល ០១និង០៥នាទីរសៀល ខ្លួនភ្ញាក់ពីដេកក៏បានបាត់កូនស្រីរបស់ខ្លួន បន្ទាប់មកខ្លួនក៏បានដើររក ក៏ស្រាប់តែឃើញកូនរបស់ខ្លួនចងកនៅនឹងមែកស្វាយស្លាប់បាត់បង់ជីវិតទៅហើយ​ នៅចំណុចក្រុមទី១៨ ភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកបវេល សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ផុន ផល្លី ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។

...

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print