ទោះមានត្រឹម១០នាក់នៅតង់ទី២ West Ham នៅតែអាចបំបាក់ Chelsea ក្នុងលទ្ធផល ៣-១

ចែករំលែក៖

ក្រុម West Ham United បានឈ្នះការប្រកួត London Derby ដ៏រំភើបទល់នឹងក្រុមភ្ញៀវតោខៀវ Chelsea ដែលចំណាយប្រាក់យ៉ាងច្រើនទិញដូរកីឡាកររដូវកាលនេះ បើទោះបីជាលេងជិត៣០នាទីដែលក្រុមញញួរធំ West Ham មានត្រឹម១០នាក់ក៏ដោយ។ ក្រុមញញួរធំបាននាំមុខ ២-១ នៅពេលដែលខ្សែការពារ Nayef Aguerd ដែលបើកការរកគ្រាប់បាល់ដោយការតែតបាល់បញ្ចូលទីត្រូវបានបណ្តេញចេញនៅនាទីទី៦៧ សម្រាប់ការប៉ះទង្គិចជាមួយកីឡាករ Chelsea។

ក្រុមភ្ញៀវ Chelsea មិន​អាចស្វែងរកការវាយបកតាមស្មើបានឡើយ ដោយជិតនឹងចប់ការប្រកួតទៅហើយ គ្រាប់បាល់ទី៣របស់ West Ham បានកើតឡើងដោយការពិន័យបាល់១១ម៉ែត្រ​តាម​រយៈ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​របស់ Lucas Paqueta នៅ​នាទី​ទី៩០+៥។

កីឡាករវ័យជំទង់ Carney Chukwuemeka បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់សម្រាប់ក្រុមតោខៀវដើម្បីតាមស្មើ១ទល់១ នៅតង់ទី១ ប៉ុន្តែ Enzo Fernandez បានខ្ជះខ្ជាយឱកាសក្នុងការនាំមុខដែរ ដោយការស៊ុតបាល់ពិន័យរបស់គាត់ត្រូវបានសង្គ្រោះដោយអ្នកចាំទី Alphonse Areola។ ក្រោយពីរកបាន១គ្រាប់ដំបូងនៅនាទីទី៧ Nayef Aguerd ត្រូវបានបណ្តេញចេញដោយកាតក្រហមនៅនាទីទី៦៧ ក្រោយពេល Michail Antonio រកបានគ្រាប់ទី២ នៅនាទីទី៥៣ ធ្វើឲ្យក្រុមម្ចាស់ផ្ទះមានគ្នាត្រឹម១០នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Mauricio Pochettino មិនអាចធ្វើអ្វីបានលើក្រុមម្ចាស់ផ្ទះនោះទេ បើទោះបីនៅសល់១០នាក់ក៏ដោយ ផ្ទុយទៅវិញបែរជាចុងម៉ោងភ្លាត់ស្នៀតឲ្យមានបាល់ប៉េណាល់ទី១គ្រាប់ថែមទៀតផង។ នៅតង់ទី២ ក្រុម Chelsea បានព្យាយាមដាក់ Moises Caicedo ដែលបានចូលរួមពី Brighton ក្នុងកិច្ចព្រមព្រៀងដែលអាចក្លាយជាកំណត់ត្រារបស់អង់គ្លេសក៏នៅតែមិនអាចជួយក្រុមឲ្យទទួលបានលទ្ធផលល្អ។ ខ្សែបម្រើអេក្វាឌ័រដែលបានចុះហត្ថលេខាលើថ្លៃដើម១០០លានផោនដែលអាចឡើងដល់១១៥ លានផោននោះមានឱកាសស៊ុតមួយគ្រាប់ដើម្បីតាមស្មើ ប៉ុន្តែនៅតែមិនអាចធ្វើបាន។

Chelsea បានចំណាយប្រាក់ជាង៩០០លានផោនចាប់តាំងពីអ្នកជំនួញជនជាតិអាមេរិក Todd Boehly និងក្រុមហ៊ុនមូលធនឯកជន Clearlake Capital បានទិញក្លឹបកាលពីខែឧសភា ឆ្នាំ២០២២ ប៉ុន្តែទទួលបានតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួត២លើកដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Pochettino។​ ការចំណាយដ៏ធំបំផុតចំនួនពីររបស់ក្លិបក្នុងអំឡុងពេលនៃការចំណាយដ៏ខ្ជះខ្ជាយនោះ មានពេលរសៀលដើម្បីបំភ្លេចនៅឯកីឡដ្ឋាន London។ Fernandez ដែលផ្ទេរពី Benfica ក្នុងតម្លៃ១០៧លានផោនកាលពីខែកុម្ភៈ គឺជាកំណត់ត្រាផ្ទេររបស់អង់គ្លេសដែល Caicedo អាចបំបែកបាននោះ បានខ្ជះខ្ជាយឱកាសដ៏ល្អឥតខ្ចោះក្នុងការរកគ្រាប់បាល់ដំបូងរបស់ Chelsea ។

ការចាប់ផ្តើមរដូវកាលដ៏ល្អរបស់ West Ham គឺបានលេងនៅផ្ទះជាលើកដំបូងចាប់តាំងពីបានយកឈ្នះ Fiorentina ២-១ ក្នុងខែមិថុនាដើម្បីឈ្នះពានរង្វាន់ Europa Conference League ដែលជាពានរង្វាន់ដំបូងរបស់ក្រុមចាប់តាំងពីឆ្នាំ១៩៨០។ ពានរង្វាន់នេះត្រូវបានដាក់តាំងបង្ហាញនៅកីឡដ្ឋាន London Stadium មុនពេលការប្រកួត ប៉ុន្តែបុរសដែលបានលើកពាននោះគឺខ្សែបម្រើសញ្ជាតិអង់គ្លេស Declan Rice លែងនៅក្លិបទៀតហើយដោយបានចូលរួមជាមួយ Arsenal ក្នុងកិច្ចព្រមព្រៀង១០០លានផោនកាលពីខែកក្កដា។

អ្នកជំនួស James Ward-Prowse ដែលការផ្លាស់ប្តូរតម្លៃ៣០លានផោនពី Southampton បានធ្វើឱ្យអ្នកគាំទ្រថ្មីរបស់គាត់ចាប់អារម្មណ៍នៅពេលដែលគាត់បានបញ្ជូនបាល់ឱ្យមិត្តរួមចំនួន២ដែលផ្តល់ឱកាសសម្រាប់ការតែតបាល់បញ្ចូលទីរបស់ Aguerd  ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print