រងការរិះគន់នឹងលទ្ធផលប្រគួត Miss Grand Cambodia2023 ពេលនេះអ្នកគ្រប់គ្រងបញ្ជាក់ទៅកាន់អ្នកគាំទ្របង្កបញ្ហា និងឲ្យបេក្ខភាពប្រគួតបែបនេះ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីលេចចេញមតិចម្រូងចម្រាសមួយចំនួនពីអ្នកលេងបណ្តាញសង្គមជុំវិញលទ្ធផលនៃការប្រគួតMiss Grand Cambodia 2023 ព្រោះតែបេក្ខភាពដែលពួកគាត់ប្រលាញ់មិនបានឈ្នះមកុដពីកម្មវិធី ។ មិនទុកយូរឡើយ នាយិការគ្រប់គ្រងកម្មវិធី Miss Grand Cambodia ប្រចាំនៅកម្ពុជា លោកស្រី អ៊ឹម សុគន្ធា មុននេះបានបញ្ចេញសំណេរមួយចំៗច្បាស់ដែលអាចធ្វើឲ្យអ្នកប្រតិកម្មមួយចំនួនយកទៅគិតពិចារណា។
បើទោះបីជាការប្រគួតវគ្គផ្តាច់ព្រ័ត្របានបង្ហាញដោយផ្ទាល់នឹងភ្នែកហើយក៏ដោយជុំវិញការឆ្លើយសំណួររបស់បេក្ខភាពទាំង៥រូបចុងក្រោយថាពួកគាត់អាចឆ្លើយបានល្អ និងគ្រប់គ្រងពេលវេលានៃការឆ្លើយសំណួរនោះកម្រិតណានោះក៏ដោយ។ លោកស្រីបាន លើកឡើងពីមូលហេតុនៅពីក្រោយ ភឹម ស្រីណូ ត្រូវតែឈ្នះមកុដពីកម្មវិធី។ លោកស្រីថា”នាងខ្ញុំមិនខឹង មិនអន់ចិត្តទេសំរាប់បងប្អូនមួយចំនួនដែលគាត់គិតមកលើខ្ញុំយ៉ាងណា… តែនាងខ្ញុំបានប្រាប់ហើយកម្មវិធី ត្រូវតែសុក្រឹត ខ្វះតែបន្តិចក៏មិនដែរ ឱកាសមានតែ1នាទីទេ… ហើយបើចង់អោយidolរបស់អ្នកទទួលបានម្កុដនៅឆ្នាំណាមួយត្រូវតែចេះលើកទឹកចិត្តគាត់ កុំបង្កបញ្ហា…ពីព្រោះកម្មវិធីនេះនាងខ្ញុំរៀបចាំអស់ថវិកាច្រើនណាស់ យកបេះដូងនឹងក្ដីស្រលាញ់មកធ្វើជូនដល់ជាតិ។សូមប្រើសារcomment របស់អ្នក មកជាប្រយោជន៍ដល់បេក្ខនារីដែលអ្នកស្រលាញ់… នឹង ផ្ដល់កំលាំងចិត្តដល់ក្រុមការងារMiss grand ទាំងអស់ពួកគាត់អស់បានគេងជាង10ថ្ងៃហើយ ។ លោកស្រីបន្តថាបេក្ខនារីទាំងអស់ចូលប្រើពេលវេលាមួយនេះយកបទពិសោធន៍ហាត់រៀន ហើយរៀបចំខ្លួនអោយរួចរាល់ជាបរវកញ្ញាសំរាប់ឆ្នាំណាមួយ ស្វែងយល់ពីកម្មវិធីថាGrandត្រូវការអ្វី?? នោះគាត់នឹងមានសំលេងគាំទ្រកាន់តែខ្លាំងទូទាំងប្រទេស100%ដើម្បីត្រៀមខ្លួន ទៅយកម្កុដអោយប្រទេសកម្ពុជានៅថ្ងៃណាមួយ។ទោះបីជាការជ្រើសរើសមួយនេះបងប្អូនមួយចំនួនមិនពេញចិត្ត តែនាងខ្ញុំគិតថាការជ្រើសរើសរបស់ខ្ញុំសាកសំបំផុតដែលខ្ញុំជាអ្នកដឹងនាំនៃកម្មវិធី Miss Grand Cambodia 2023។ខ្មែរស្រលាញ់ខ្មែរ ប្រទេសតូចតែបេះដូងធំ…សូមលើកទឹកចិត្តដល់គាត់Phoem Sreyno ដែលបវរកញ្ញាតំណាងប្រទេសកម្ពុជាឆ្នាំ2023 ទាំងអស់គ្នាក្នុងនាមជាខ្មែរដូចគ្នា ។
សារនេះទទួលបានការគាំទ្រ និងចែករំលែកព្រោងព្រាតពេញបណ្តាញសង្គម ជាមួយនឹងការសរសើរ និងលើកទឹកចិត្តឲ្យលោកស្រីបន្តការខិតខំប្រឹងប្រែងដើម្បីកិត្តិយស និងមុខមាត់ជាតិ លើឆាកអន្តរជាតិ៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print