ឃាត់ខ្លួន៨នាក់បំពេញនីតិវិធី ដើម្បិបញ្ជូនសង្ស័យ លួច នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក វរៈសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងនាព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះថា ជនសង្ស័យជាប់ពាក់ព័ន្ធ ពីបទៈ ចំនួន ៨នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយប៉ុសិ៍្តនគរបាលរដ្ឋបាលប្រម៉ោយ ឃាត់ខ្លួនជាបន្តបន្ទាប់ដើម្បីបំពេញនីតិវិធីបញ្ជូន ។

លោក វរៈសេនីយ៍ឯក អធិការនគរបាលឲ្យដឹងទៀតថា ជនសង្ស័យទី-១ ឈ្មោះ ខេន ឃីម ហៅឃីម ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី-២ ឈ្មោះ រិន ពេជ្រ ហៅពេជ្រ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទី-៣ ឈ្មោះ វី សម្បត្តិ ហៅបាត់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទី-៤ អ៊ីន ប៊ុនរ៉ង ហៅរ៉ង ហៅរ៉ង អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ រថយន្ត ទី-៥ ឈ្មោះ ម៉ែន តុលា ហៅម៉ូវ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង៥នាក់នេះរស់នៅ ភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ទី-៦ ឈ្មោះ ហួន សុខា ហៅឌីន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីឥណទាន រស់នៅភូមិក្រពើរពីលើ ឃុំក្រពើរពី ស្រុកវាលវែង ទី-៧ ឈ្មោះ ពៅ ឧត្ដម ហៅដំ អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីឥណទាន រស់នៅ ភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង និងទី-៨ ឈ្មោះ ឡុង ហឿន ហៅហឿន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

...

លោក វរៈសេនីយ៍ឯក បញ្ជាក់ទៀតថា ការបង្រ្កាបឃាត់ចាប់ខ្លួនជនសង្ស័យទាំងនេះ ធ្វើឡើងក្រោយទទួលបណ្ដឹងរបស់ឈ្មោះ ប៊ុន សាអូន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប៉ះកង់រថយន្ត មានទីលំនៅ ភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថា កាលពីរំលងអាធ្រាត្រថ្ងៃទី១៩ កន្លងទៅ មានជនពុំស្គាល់អត្តសញ្ញាណ បានលួចសម្ភាររបស់គាត់ ដូចជាៈ យ៉ាន់កង់រថយន្ត ទើបសមត្ថកិច្ចនគរបាលយើង សហការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បែបនេះ បច្ចុប្បន្ន ជនសង្ស័យទាំងចំនួន៨នាក់ បំពេញនីតិវិធីបញ្ជូន ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print