លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :

១- ខ្មែរប្រឆាំងនៅក្រៅប្រទេសភ្លើដឹងថាគ្មានតួនាទីអីសោះ = បែរជាខិតខំធ្វើបាតុកម្មអត់ប្រយោជន៍រារាំងការឡើងកាន់អំណាចរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧?
២- ឯកឧត្តម ហ៊ុន ម៉ាណែត មិនទាន់កាន់អំណាចផង = មូលហេតុអីសន្និដ្ឋានថាអត់សមត្ថភាព?
៣- ដល់ថ្ងៃឡើងកាន់អំណាចរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ = ក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំងតិរច្ឆាននៅក្រៅប្រទេសកំពុងស្លរឈាមខ្លាំងមែនទែនដែលមិនអាចមានលទ្ធភាពទប់ស្កាត់បាន?
៤- ការនាំគ្នាធ្វើបាតុកម្មនៅក្រៅប្រទេសប្រឆាំងការឡើងកាន់អំណាចរបស់រាជរដ្ឋាភិបាលថ្មី = គ្មានបានការអីសោះឡើយ។
៥- វត្តមានឯកអគ្គរដ្ឋទូតអាមេរិកនៅក្នុងពិធីប្រជុំដំបូងរដ្ឋសភា = មានន័យថាអាមេរិកទទួលស្គាល់ការបោះឆ្នោតថ្ងៃ២៣កក្កដា ២៣ មិនមែនក្លែងក្លាយ។
៦- ថ្ងៃទី២១សីហានេះរដ្ឋសភាប្រជុំដំបូងរដ្ឋសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា = បើព្រះមហាក្សត្រទ្រង់ទទួលស្គាល់ការបោះឆ្នោតហើយតើមាននរណាមិនទទួលស្គាល់បានទៅ?
៧- លោកឯកអគ្គរដ្ឋទូតអាមេរិកក៏មានវត្តមានក្នុងពីបើកប្រជុំដំបូងរដ្ឋសភាដែរ = បើចៅហ្វាយទទួលស្គាល់ការបោះឆ្នោតហើយតើមានអាយ៉ងណាមិនទទួលស្គាល់?
៨- បើអាមេរិកទទួលស្គាល់ការបោះឆ្នោត = គ្មានអាយ៉ងណាហ៊ានបំពានចៅហ្វាយនាយបានទេ កុំភ្លើពួកអាយ៉ងទាំងឡាយ។
៩- ការធ្វើបាតុកម្មប្រឆាំងការប្រជុំដំបូងរដ្ឋសភា = មានន័យថាខោកក្បាលចៅហ្វាយនាយខ្លួនដែលទទួលស្គាល់ការបោះឆ្នោត។
១០- កូនជឹងដែលដើរផ្ទុយពីជំហរនយោបាយរបស់ថៅកែ = ប្រយ័ត្នខ្លួនឲ្យហើយទៅប្រយ័ត្នត្មោងដាក់ក្បាលបែកកុំភ្លើពេក? ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print