ខេត្តបាត់ដំបង÷ កម្លាំងផ្នែកជំនាញព្រហ្មទ័ណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានឲ្យអង្គភាពយើងដឹងនៅថ្ងៃព្រឹកទី២២ខែសីហាឆ្នាំ២០២៣នេះថា,បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ពីបទធ្វើឲ្យខូចខាតដោយចេតនា (កាប់បំផ្លាញម៉ូតូ)របស់។
ដុតកិច្ចបានឲ្យដឹងថា,ជនរងគ្រោះឈ្មោះ ជឿន ប៊ុនហេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ជឿន ប៊ុនហេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនា (កាប់ម៉ូតូខូចខាតចំនួន០៤គ្រឿង)នៅវេលាម៉ោង០២និង០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០២ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន! /១.ឈ្មោះ រិទ្ធ ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ /២.ឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ២០ឆ្នាំ /៣.ឈ្មោះ គង់ សំណាង
ភេទប្រុស អាយុ១៧ឆ្នាំ /៤.ឈ្មោះ គិន ទិត្យ ភេទប្រុស អាយុ១៦ឆ្នាំ /៥.ឈ្មោះទុយ សុខវីរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ទាំងប្រាំនាក់រស់នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងដកហូតមានកាំបិតខ្វែវចំនួន ០២ដេីមផងដែរ។
ក្រោយពីឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យរួមជាមួយវត្ថុតាងរហូតមកដល់ពេលនេះត្រូវបាននគរបាលផ្នែកជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ÷ចន្ទ លីហ្សា