កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្តាយធ្លាក់ខ្លួនឈឺដល់ថ្នាក់សង្គ្រោះបន្ទាន់ ហ៊ានប្រើពាក្យថា គាត់មិនមែនជាម្តាយរបស់ខ្លួន បាត់ទៅណាហើយសីលធម៌របស់នាង ?

ចែករំលែក៖

ភ្នំពេញ : កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះលើបណ្តាញ TikTok ហាក់យកម្តាយមកលេងសើច ចាត់ទុកគាត់ជាអ្នកដទៃ មិនមែនម្តាយ គ្រាដែលគាត់ធ្លាក់ខ្លួនឈឺដល់ថ្នាក់កំពុងសង្គ្រោះបន្ទាន់ បើការលើកឡើងនេះ ក្នុងចេតនាដាក់ទារុណ្ឌកមកមផ្លូវចិត្តម្តាយ នាងមានបាបកម្ម នរកច្រើនជាន់ណាស់ ខណះថា ម្តាយ ជាអ្នកមានគុណ ផ្តល់កំណើតអោយយើង បានស្គាល់ពន្លឺថ្ងៃ ពិភពផែនដី មិនមែនខ្លួនក្លាយតារាមិនទាន់រះផង ប្រើពាក្យជាសាធារណៈ មកលើម្តាយធ្ងន់ធ្ងរបែបនេះទេ ។

សូមបញ្ជាក់ថា : កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះលើបណ្តាញ TikTok យ៉ាងដូច្នេះថា, (ពេលគេជេរម៉ែខ្ញុំ , ដឹងខ្ញុំឆ្លើយទៅវិញមេចអត់ ! អត់មានម៉ែផង អត់ឈឺ ) … ជាមួយស្នាមញញឹម លេងសើច ដោយគ្មានសីលធម៌ សូម្បីបន្តិច ! ។

ក្រោយពី នាងនិយាយបែបនេះ ក៏ធ្វើអោយផ្អើលពេញហ្វេកប៊ុក! ហើយមានគណនី facebook មួយ ឈ្មោះថា, (Ath Socket) ចេញមកទម្លាយរឿង ពេជ្រ វត្តីសារ៉ាវឌ្ឍី និងម្តាយពេញដោយក្តីឈឺចាប់

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមានគណនីហ្វេកប៊ុកមួយឈ្មោះថា «Ath Sokreth» បានបង្ហោះរូបភាពកាលពីក្មេងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងម្តាយ ដោយឱ្យរូបនាងនិយាយការពិតកុំបង្កឈឺចាប់ដល់ម្តាយដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បន្ថែមពីលើនោះបានលើកឡើងទៀតថា មិនទាន់ល្បីទាក់ទងជាមួយម្ដាយរហូត ដល់ពេលល្បីបិទម្ដាយចោល។ ការចេញមុខទម្លាយនេះធ្វើឡើងក្រោយពីរាត្រីលាលែងតំណែងរបស់ វត្តី បាននិយាយពីការតស៊ូរបស់ឪពុកដែលយកមកចិញ្ចឹមតាំងពីនាងអាយុបាន៣ខែ និងធ្លាប់បាននិយាយថានាងគ្មានម្តាយ។
គណនីហ្វេកប៊ុកមួយឈ្មោះថា «Ath Sokreth» អាចជាបង របស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះទៀតថា,
បងសរសើរប្អូន អត់ទាន់ល្បីទាក់ទងជាមួយម្ដាយរហូត ដល់ពេលល្បីបិទម្ដាយចោល ម្ដាយអត់ចង់អីបានអីក្រៅពី សេចក្តីស្រឡាញ់្ក កូននោះទេ សូមបកស្រាយឡើងវិញឲ្យម្ដាយស្លាប់ទៅបិទភ្នែកចិត្តផង.? សាក្សីមានច្រើនណាស់បើសិនជាប្អូនកុំបកស្រាយបែបខុសអញ្ចឹងគេមិនខ្វល់ពីប្អូនឡើយ តែសូមឱ្យកុំវ៉ៃប្រហារម្ដាយទាំងម្ដាយកំពុងសង្គ្រោះ បន្ទាន់ម្តាយ ដែលជាម្តាយបង្កើត មកDNA ឥឡូវក៏បានដែរ..ប្អូនស្រីពេជ្រ ឥឡូវម្ដាយនៅរស់ទេកំពុងនៅក្នុងមន្ទីរពេទ្យ..។

គណនីហ្វេកប៊ុកមួយឈ្មោះថា «Ath Sokreth» បង្ហោះគ្រាម្តាយឈឺធ្ងន់ ខ្លាំងក៏សរសេរថា, ( សូមឱ្យម៉ាក់ឆាប់បានធូ ម៉ាក់ត្រូវរឹងមាំឡើង ឆាប់ជាណាម៉ាក់🙏) និងមានគណនី facebook មួយឈ្មោះថា( Botee Ouk ) បានស៊ែរ ហើយសរសេរថា, ( 🙏សូម​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​ជួយ​ដល់​បងស្រី​ខ្ញុំ​ឆាប់​ជាសះស្បើយ​ផង​ណា​🙏❤️️❤️️❤️️❤️️❤️️🇰🇭🇰🇭🇰🇭🇰🇭🇰🇭ប្អូន​នៅស្រុក​គេ​ កំពុង​រកលុយ​ទៅមេីលបងស្រីហេីយ​ ចាំប្អូនស្រីណា🙏❤️️❤️️❤️️❤️️❤️️😭)។

សូមបញ្ជាក់ថា : មានគេចូល Comments ច្រើននៅក្នុង facebook ឈ្មោះ (Ath Sokreth) ដោយបញ្ចេញមតិថា:

– គេផុសបែបនេះព្រោះគេចង់អោយគាត់ដឹងថា មិនដែលម្ដាយណាមិនស្រលាញ់កូនទេ បើគាត់មិនស្រលាញ់កូនខ្ញុំជឿជាក់ថា នាងមិនមានជីវិតដល់ឥឡូវទេ។
– បង បេីចិត្តជាម្តាយដែលស្រលាញ់កូនស្រីចេញពីបេះដូង​ ទោះកូនខុសបែបណា​ ហេីយដឹងថាបញ្ចេញវីដេអូទាំងនេះទៅប៉ះពាល់ដល់កិត្តិយសកូនខ្លួនឯង​ តេីម្តាយដែលស្រលាញ់កូនពិតហ៊ានធ្វេីអត់? ជាម្តាយ​ អារសាច់ស្រស់ឈាមស្រស់ក៏សុខចិត្តដែរដេីម្បីអោយកូនសុខស្រួល​ ហេីយកិត្តិយសកូនជារឿងទីមួយដែលអ្នកម្តាយពិតត្រូវបារម្ភ​ 💛។
– គិតងាយៗ​ បវរកញ្ញាលំដាប់ពិភពលោក​ រមិលគុណម្តាយ​ អាចទៅរួចអត់? 👏👏👏👏។
សូមរម្លឹកថា, ស្របពេលដែលគេក្នុង Comments ថា, ត្រូវជាប្អូនបងមែន ! គណនី facebook ឈ្មោះ Ath Sokreth បានតបវិញថា , (Rathanak Khimphun : បាទប្អូន)។
ជិត១ម៉ោងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ម្ចាស់គណនី ឈ្មោះថា Ath Sokreth អាចជាបងប្រុស កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះសារយ៉ាងខ្លីថា (ខ្ញុំថាធម្មជាតិពិត បងប្អូនណាខ្លះស្គាល់ រុក្ខជាតិនេះ?
តើពិត ឬ ក៏ ក្លែងក្លាយ..កូនក្មេងមិនដឹង គឺ គ្មានកំហុស..)។
សូមជម្រាបជូនថា : បានមើលតាមរូបភាពដែលគណនី facebook Ath Sokreth បានបង្ហោះ បង្ហាញយ៉ាងច្បាស់អំពីប្រវត្តិ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅពីកុមារភាព រស់នៅក្រោមការបីបាច់ថែរក្សារបស់ម្ដាយនិងបងៗ ។ ផ្ទុយទៅវិញ បើ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បដិសេធមិនទទួលស្គាល់ម្ដាយ នោះជាសិទ្ធិរបស់គាត់ ប៉ុន្តែតាមការគោរព តាមប្រពៃណី ឬលើវិស័យព្រះពុទ្ធសាសនា បើនាងជាកូនរបស់គាត់មែន ហើយនិយាយបែបនេះ បាបកម្មធ្ងន់ៗ ទោះបីជាម្ដាយមិនចង់ឱ្យកូនរែកទូលក៏ដោយ ក៏ប៉ុន្តែ បុណ្យនឹងបាប ដើរទន្ទឹមគ្នា ដែលធ្វើឲ្យយើងបាត់បង់សីលធម៌ អាប់រាសី ព្រះមិនជួយ បាបកម្មទាំងនោះ នឹងវិលមករកអ្នក ដូចអ្វីដែលអ្នកបាននឹងកំពុងធ្វើមុខលើគាត់ ។

ពាក់ព័ន្ធក្នុងករណីនេះដែរ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពី កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយគ្មានលេខទូរសព្ទ។ ចំពោះគណនីហ្វេសប៊ុកដែលមានឈ្មោះថា Ath Sokreth អាចជាបងរបស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មិនអាចទំនាក់ទំនងបាន ខណៈខលតាមឆាត មិនមានសេវា ឆាតសួរគាត់ទាន់បើកមើល។
សង្ឃឹមថារឿងនេះ អាចនឹងដឹងការពិត ដើម្បីឲ្យប្រិយមិត្តបានជ្រាបនៅពេលក្រោយ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print