Breaking news ៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងគណៈរដ្ឋមន្រ្តីថ្មី ដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

ការចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី ដែលរៀបចំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ព្រះមហាក្សត្រ ត្រាស់បង្គាប់

មាត្រា១ : បញ្ចប់តំណែងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានតែងតាំងសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសមាសភាព ដូចតទៅ៖

I-នាយករដ្ឋមន្តី
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

II-ឧបនាយករដ្ឋមន្តី
១- ឯកឧត្តម នេត សាវឿន
២- ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន
៣- ឯកឧត្ដម ស៊ុន ចាន់ថុល
៤- ឯកឧត្តម ហង់ជួន ណារ៉ុន
៥- ឯកឧត្តម សាយ សំអាល់
៦- ឯកឧត្តម ស សុខា
៧- ឯកឧត្តម ទៀ សីហា
៨-ឯកឧត្តម កើត រិទ្ធ
៩- ឯកឧត្តម សុខ ចិន្តាសោភា
១០-ឯកឧត្តម វង្សី វិស្សុត
-ទេសរដ្ឋមន្ត្រី ចំនួន ២១រូប ទទួលបន្ទុកបេសកជនពិសេស
-រដ្ឋមន្ត្រី ចំនួន ៣០ រូប

មាត្រា២ : ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print