បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់បន្ទាប់ពីរាយខ្សែភ្លើងឱ្យឆក់មាន់និងទា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់បានរាយខ្សែភ្លើងដើម្បីឱ្យឆក់មាន់និងទា តែត្រូវបានឆក់ខ្លួនឯងស្លាប់នៅល្ងាចថ្ងៃទី២២ខែសីហាឆ្នាំ២០២៣ក្នុងភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះហៅក្រៅអង្គលីង ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។
សមត្ថកិច្ចឱ្យដឹងថា មុនកើតហេតុបុរសរងគ្រោះបានដើរទៅក្បែររបងលួសសំណាញ់ដែលតភ្ជាប់ខ្សែភ្លើង
ដើម្បីឱ្យឆក់មាន់និងទា ហើយភ្លេចខ្លួនបានប៉ះទៅនឹងរបងសំណាញ់ដែលភ្ជាប់ខ្សែភ្លើងធ្វើឱ្យឆក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិ និងបានទូរស័ព្ទប្រាប់សមត្ថកិច្ចមកជួយពិនិត្យលើដងខ្លួនសពជនរងគ្រោះ។

...

នៅកន្លែងកើតហេតុគេឃើញអាជ្ញាធរក្នុងមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបន្ថែមថា ក្រោយពីពិនិត្យ
នៅលើដងខ្លួនសពរងគ្រោះពុំមានឃើញអ្វីក្រៅពីស្លាកស្នាមខ្សែភ្លើងឆក់នោះឡើយ។ បុរសរងគ្រោះខាងលើពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិត
ប្រាកដមែន។ សពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីក្រោយពីមន្ត្រីជំនាញពិនិត្យរួច៕ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print