លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ស័ក្តិសមបំផុត ជានាយករដ្ឋមន្ត្រី គួរជាទីគោរពរបស់ពលរដ្ឋខ្មែរ

ចែករំលែក៖

ភ្នំពេញ : រូបភាពទាំងអស់នេះជាកាយវិការសមសួនគួរជាទីគោរពរបស់ពលរដ្ឋខ្មែរចំពោះ លោកបណ្ឌិតទេសាភិបាល ហ៊ុន ម៉ាណែត ក្នុងព្រះរាជពិធីសច្ចាប្រណិធាន របស់សមាជិក-សមាជិកា​ នៃរាជរដ្ឋាភិបាល​ អាណត្តិទី៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

ព្រះមហាក្សត្រព្រះអង្គមានព្រះរាជបន្ទូលថា : ខ្ញុំមានហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរ ចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឥស្សរជនជាតិ ជាសមាជិក សមាជិកា រាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងកសាងប្រទេសជាតិជាបន្តទៅទៀត តាមមាគ៌ាដ៏ខ្ពង់ខ្ពស់ និង ដ៍ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅ ចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលជាអគ្គមគ្គុ ទេសក៍ដឹកនាំវ័យក្មេងដ៏ឆ្នើមមួយរូប របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ និងគតិបណ្ឌិតខ្ពស់ ព្រមទាំងសមត្ថភាពពេញលេញ ទេពកោសល្យខ្ពស់ និងមាន មនសិការស្នេហាជាតិ ជាពិសេសបាននឹងកំពុងដឹកនាំធ្វើសកម្មភាពជាគម្រូជាក់ស្ដែងជាច្រើនឆ្នាំ មកហើយទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុ ជាតិ សាសនា និង ព្រះមហាក្សត្រ ។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងអាណត្តិទី៧ ជាបន្តទៅទៀតនេះ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនក្នុងជួររាជរដ្ឋាភិបាល នឹងបន្តដឹកនាំប្រទេស ឱ្យទទួលបាននូវមហាជោគជ័យបន្ថែមទៀតលើបេសកកម្មដ៏ឧត្តុង្គឧត្តម និងបន្តថែរក្សាស្ថិរភាព នយោបាយ សុខសន្តិភាព ដើម្បីជាឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ។

ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន ឯកឧត្តមកិត្តិ ទេសាភិបាលបណ្ឌិត និងឯកឧត្តម លោកជំទាវ ជាឥស្សរជនក្នុងជួររាជរដ្ឋាភិបាលសូមបាន ប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print