លោក Thierry Henry ត្រូវបានតែងតាំង គ្រូ បង្វឹកក្រុមយុវជន U21 របស់ បារាំង

ចែករំលែក៖

 សហព័ន្ធបាល់ទាត់បារាំងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា អតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំងលោកThierry Henry ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំ (U21) រហូតដល់ឆ្នាំ២០២៥។

 អតីតខ្សែប្រយុទ្ធក្រុម Arsenal ដ៏អស្ចារ្យរូបនេះនឹងដឹកនាំក្រុមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំក្រោយនៅទីក្រុងប៉ារីសដោយជំនួសលោក Sylvain Ripoll ដែលត្រូវបានបណ្តេញចេញបន្ទាប់ពីការដឹកនាំបរាជ័យលើកដំបូងរបស់បារាំងនៅអឺរ៉ុបក្នុងការប្រកួតកីឡាបាល់ទាត់យុវជនអាយុក្រោម២១ឆ្នាំនៅឆ្នាំនេះ។

 អតីត អ្នក ចាត់ ការ ក្លិប Angers លោក Gerald Baticle នឹង ចូល រួម ជា មួយ នឹង បុគ្គលិក របស់លោក Henry ជា ជំនួយ ការគ្រូ បង្វឹក។ លោក Henry ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតទី២របស់ប្រទេសបារាំង ដែលលោកនឹងត្រលប់មកគ្រប់គ្រងវិញបន្ទាប់ពីចាកចេញពីតួនាទីរបស់គាត់ជាជំនួយការគ្រូបង្វឹកបែលហ្ស៊ិកបន្ទាប់ពីការប្រកួត World Cup កាលពីឆ្នាំមុន។

 បុរសវ័យ៤៦ឆ្នាំរូបនេះក៏ជាអតីតកីឡាកររបស់ក្លិប Barcelona ផងដែរ និងធ្លាប់ដឹកនាំ និងធ្វើជាគ្រូបង្វឹកក្រុមយុវជនរបស់ Arsenal, AS Monaco នៅ Ligue 1 និង Montreal ក្នុង Major League Soccer លោក Henry បានបញ្ចប់អាជីពលេងរបស់គាត់ក្នុងឆ្នាំ២០១៤ ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលសម្រាប់ក្លិប Arsenal ដោយមាន២២៨គ្រាប់ និងបង្ហាញខ្លួនបាន១២៣ប្រកួត និងស៊ុតបញ្ចូលទីបាន៥១គ្រាប់សម្រាប់ជម្រើសជាតិបារាំង។

 ការបង្ហាញខ្លួនលើកដំបូងរបស់លោក Henry ក្រោមការដឹកនាំរបស់កីឡាករអាយុក្រោម២១ឆ្នាំ នឹងធ្វើការប្រកួតមិត្តភាពជាមួយដាណឺម៉ាកនៅថ្ងៃទី៧ ខែកញ្ញា មុនពេលបារាំងទទួលជួយជាមួយស្លូវេនីក្នុងវគ្គជម្រុះ Euro U21 នៅ៤ថ្ងៃក្រោយមក (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print