នារីម្នាក់បេីករថយន្ត Prius បុកបង្គោលភ្លេីងបំភ្លឺផ្លូវបណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានបេីករថយន្ត Prius មួយគ្រឿងបោះពួយក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងទំនងជាងងុយដេក មិនបានបន្ថយល្បឿនក៏ជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឱ្យរលេីងដល់គល់ បាក់ទ្រេត រីឯរថយន្តផ្ទុះពោងសុវត្ថិភាព រងការខូចខាតផ្នែកខាងមុខស្ទេីរតែទាំងស្រុង តែសំណាងដែរដែលអ្នកបេីកបរគ្រាន់តែរងរបួសស្រាល ។

​     ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២៣ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
​     តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញនារីម្នាក់បេីករថយន្តមួយគ្រឿងម៉ាកតូយ៉តា ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8680 បោះពួយក្នុងល្បឿនលឿនពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុខាងលេី ទំនងជាងងុយដេកមិនបានបន្ថយល្បឿនក៏ជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹងបណ្ដាលឱ្យរលេីងដល់គល់ បាក់ទ្រេត ចំណែកឯរថយន្តផ្ទុះពោងសុវត្ថិភាពរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង  ហើយសំណាងល្អដែលអ្នកបេីកបរគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។
​     ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍រាជធានីភ្នំពេញ ឱ្យចុះមកវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយ គ្នាតាមនីតិវិធីច្បាប់ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print