បុរសម្នាក់ធ្លាក់ពីលើអគារកម្ពស់ជាង២០ជាន់ស្លាប់នៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានធ្លាក់ពីលើអគារកំពស់២៤ជាន់ មកក្រោមបណ្តាលឲ្យបែកសាច់ជាបំណែកស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៤និង៣០ទាបភ្លឺថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសម្នាក់ដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ បានឈរលេងនៅមុខការ៉ាស់សាំងTOTAL ជាប់នឹងកន្លែងកើតហេតុ មួយសន្ទុះក្រោយមរូបគាត់ ក៏បានឮសូសំឡេងធ្លាក់មកពីលើអគារកើតហេតុ លាន់យ៉ាងខ្លាំងហើយរូបគាត់ស្មានតែមានគេទម្លាក់អីវ៉ាន់ មកពីលើអគារខុនដូនោះក្រោយមកក៏មានសន្តិសុខប្រចាំការនៅទីនោះ រត់មកប្រាប់ថាមានមនុស្សធ្លាក់ពីលើអគាររួចក៏នាំគ្នាទៅមើលស្រាប់តែឃើញជនរងគ្រោះ ដេកបានធ្លាក់ផ្កាប់មុខ ពេលនោះដែរពួកគាត់ក៏នាំគ្នាប្រញាប់រាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ជ្រោយចង្វា ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់បានទំនាក់ទំនងធតទៅខាងជំនាញចុះមកធ្វកោសល្យវិច័យ។ សូមបញ្ជាក់ថា សពបុរសជនបរទេសរូបនេះនៅ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែពិនិត្យ និងស្រាវជ្រាវបន្តនៅជុំវិញទីតាំងកើតហេតុ៕ ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print