ឯកឧត្តម ម៉េង សាន នាយករងមហាវិទ្យាល័យការពារជាតិ និងជាអនុប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀងសូមសម្ដែងអបអរសាទរ ចំពោះឯកឧត្តម ប៉េង ពោធិ៍សា ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។
ឯកឧត្តម សូមបួងសួងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយអភិបាលគ្រង រក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូនចំពោះឯកឧត្តមនិងលោកជំទាវព្រមទាំងក្រុមគ្រួសារសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។