សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឃុំឃាំងមនុស្សនិងជំរិតទារប្រាក់ ជាង៥០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ  ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់ (លុយជាង៥០ម៉ឺនដុល្លារ )និងគំរាមកំហែងថានឹងសម្លាប់ តាមបណ្ដឹងរបស់ជនជាតិចិនដូចគ្នា។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ LI YONG ហៅ LI XIANG ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

...

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតនៅក្រោមចំណាត់ការនៃការសាកសួរ៕ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print