បុរសម្នាក់លោតទឹកពីលើស្ពានច្បារអំពៅ មិនលិច តែបានប៉ុន្មាននាទីក្រោយមក មនុស្សលិចទៅបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ ៖ មិនដឹងមានវិបត្តិអ្វីនោះទេ បុរសម្នាក់បានមកលោតទឹកពីលើស្ពានច្បារអំពៅមិនលិច តែបានប៉ុន្មាននាទីក្រោយមកមនុស្សលិចទៅបាត់ស្រមោល ដោយគ្មានអ្នកណាជួយទាន់ឡើយ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្អាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

    សូមបញ្ជាក់ថា យើងមិនបានទទួលព័ត៌មានច្បាស់ការណ៍ពីអត្តសញ្ញាណរបស់បុរសរងគ្រោះនោះទេ ។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះបានដើនៅលើស្ពានច្បារអំពៅ ខណៈដើរដល់ពាក់កណ្តាលស្ពាន ស្រាប់តែជនរងគ្រោះ ធ្វើសកម្មភាពឡើងលើបង្កាន់ដៃស្ពានហើយលោតចុះទៅខាងក្រោមតែម្តង ស្របពេលលោតទៅដល់ផ្ទៃទឹក ជនរងគ្រោះមិនទាន់លិចខ្លួនប្រាណទៅក្នុងទឹកភ្លាមៗនោះទេ ជនរងគ្រោះព្យាយាមហែលទឹកឡើងមកលើគោកវិញ តែមិនបានប៉ុន្មាននាទីផងជនរងគ្រោះបានលិចទៅក្នុងទឹកបាត់ដោយពុំមាននរណាម្នាក់ជួយសង្គ្រោះគាត់បានទាន់ពេលវេលាឡើយ។  ពត៌មាន​លម្អិត​ខាង​មជ្ឈមណ្ឌល​សារព័ត៌មាន​ នគរវត្ត​ នឹង​ នគរដ្រេហ្គន​ និងUpdate  ចុងក្រោយ​៕   ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print