នគរបាល​ខណ្ឌ​ទួលគោក​ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច(លួចទូរស័ព្ទដៃ០១គ្រឿង)

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១:៤០នាទីរំលងអាធ្រាត្រ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួចទូរស័ព្ទដៃ០១គ្រឿង) ស្រាវជ្រាវឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ១១២ ក្រុមទី១៤ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ៤៧ ផ្លូវលេខ១៤៦ កែងផ្លូវលេខ២២៥ ក្រុមទី៣៥ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

   *ជនសង្ស័យ:

-ឈ្មោះ សេង ធា ហៅ ធា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ដេកតាមដីឡូត៍ម្ចាស់គេទុកចោល) មានទីកន្លែងកំណើត ភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត ។

  -វត្ថុតាងចាប់យកមាន៖

-រទេះសម្រាប់អូសអេតចាយចំនួន០១ ។

  *ជនរងគ្រោះ

-ឈ្មោះ តូ  ចាន់ទុំ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិករត់តុនៅភោជនីយ៏ដ្ឋានសម្រស់លីលី ស្នាក់នៅបន្ទប់ជួលលេខ៤៧ ផ្លូវលេខ១៤៦ កែងផ្លូវលេខ២២៥ ក្រុមទី៣៥ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

   -សំភារ:បាត់បង់មាន៖

-ទូរស័ព្ទដៃ០១គ្រឿងម៉ាក Iphone11Pro Max ពណ៍ស

    -បច្ចុប្បន្ន: ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ។អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print