ខេត្តក្រចេះ៖ មនុស្ស៣នាក់សុទ្ធតែរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទហឹងយ៉ាងរន្ធត់បំផុត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះបានកើតឡើងនៅ
វេលាម៉ោង ១៩ៈ៣០ នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៣
ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣០៤-៣០៥ ស្ថិតក្នុងភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ លើផ្លូវជាតិលេខ៧(ស្នួល-ក្រចេះ)។
ករណីនេះបង្ករឡើងរវាងរថយន្តមួយគ្រឿឈប់សំចតហើយមានរថយន្តមួយគ្រឿងទៀតមកបុកចំពីមុខចំហៀងខាងឆ្វេង បញ្ច្រាសទិសគ្នាពេញទំហឹងតែម្តង។
ក្នុងហេតុករណ៍នោះមានរថយន្តម៉ាក Ford Everest ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM-0019 បើកបរដោយឈ្មោះម៉ែន ធារ៉ា ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ រងរបួសធ្ងន់បែកក្បាល។
ឯអ្នករួមដំណើរឈ្មោះ រី ណា ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិជាមួយគ្នា រងរបួសធ្ងន់។
ហើយរថយន្តនោះចតទឹសដៅពីខាងជើងបែរមុខទៅទិសខាងត្បូង។
ដើមហេតុបង្ករឡើងដោយមូលហេតុ:ចត ខ្វះការប្រុងប្រយ័ត្ន។
ប្រភពថារថយន្តនោះពេលបើកបរមកដល់ចំណុចកេីតហេតុខាងលេីក៏បានចតរថយន្តដោយមិនបានប្រកាន់ស្តាំគ្មានភ្លើងសុីញ៉ូរឬសញ្ញាអ្វីសម្គាល់ដាក់ខាងមុខ រថយន្ត និងខាងក្រោយឡើយហើយក៏ត្រូវរថយន្តមួយគ្រឿងទៀតក៏មកបុកចំពីមុខចំហៀងខាងឆ្វេងនោះតែម្តង។
រថយន្តនោះម៉ាក GS 400 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 2B-3127 បើកបរដោយឈ្មោះស៊ាន តុលា ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិអូឬស្សី សង្តាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ (រងរបួសធ្ងន់)បើកបរទឹសដៅពីត្បូងទៅជើង។
បច្ចុប្បន្នអ្នករងគ្រោះថ្នាក់ទាំងសងខាងត្រូវបានដឹកបញ្ចូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកស្នួល។
វតវត្ថុតាជារថយន្ត ទាំង០២គ្រឿង ខូចខាតយ៉ាងធ្ងន់ ហើយកម្លាំងជំនាញសណ្តាប់ធ្នាប់ក៏បាន្ទូចយកទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកស្នួល ដើម្បីបន្តនីតិវិធីតាមក្រោយ៕
ដោយ៖ ជីវ័ន្ត