ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ត្រូវបានបុរសម្នាក់ទៀតកាប់៣កាំបិតបណ្តាលឱ្យរងរបួសធ្ងន់ វេលាម៉ោង ២១ និង៣០នាទីយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចដីឡូតិ៍តង់ខៀវស្ថិតនៅក្នុងភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចឱ្យដឹងថា ករណីហិង្សាដោយចេតនានិងបង្ករបួសស្នាមខាងលើ នគរបាលប៉ុស្តិ៍ស្រែខ្ទុម បានធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ កែន កាន ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរ កម្មករ និងស្នាក់នៅបណ្ដោះអាសន្ន នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រឯជនរងគ្រោះឈ្មោះ ដោក ស្រ៊ាង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សារព័ត៌មាន រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី(របួសធ្ងន់)។
ជនរងគ្រោះត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលគិរីដើម្បីសង្រោះបន្ត។ មូលហេតុទាស់ពាក្យសំដីគ្នា ដោយភាគីខាងរងរបួសបានដៀលភាគីជនបង្កថា ក្រគ្មានផ្ទះគ្មានសម្បែងសមរមនឹងគេ៕ដោយ៖សុរិយា