ខេត្តបន្ទាយមានជ័យៈ សំណង់អាណាធិបតេយ្យ ដែលពលរដ្ឋសាងសាង់រំលោភលើដីចំណីផ្លូវក៏ដូចជាលក់ដូរតាមម៉ូតូកង់បី ចត់រថយន្ត ម៉ូតូដែលដាក់តាំងជួលនៅតាមទីសាធារណៈផ្សេងតាមផ្លូវបេតុងក៏ដូចផ្លូវជាតិ ត្រូវបានលោកអភិបាល
ក្រុងប៉ោយប៉ែត លោកគាត ហ៊ុលចេញសេចក្ដីជូនដំណឹងម្ដង
ហើយម្ដងទៀតដើម្បីឲ្យពលរដ្ឋចូលរួមសហការនិងរុះរើសំណង់អាណាធិបតេយ្យផ្សេងៗចេញពីចំណីផ្លូវសាធារណៈទូទាំងក្រុងប៉ោយប៉ែត។
ដោយគិតចាប់ពីរថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះរដ្ឋបាលក្រុងនឹងមានវិធានការដោយមិនលើកលែងឡើយ។
ព្រោះកន្លងមករដ្ឋបាលក្រុងបានចុះវាស់វែងធ្វើកំណត់ហេតុនិងកំណត់គោលដៅឲ្យរុះរើដោយស្ម័គ្រចិត្ត ចំពោះការខូចខាតបាត់បង់ ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ ដែលបានសាងសង់សំណង់ សំយ៉ាប លើកស្លាកយីហោ និងលក់ដូរលើចំណីផ្លូវសាធារណៈ ស្ថិតនៅក្នុងទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត ពីព្រោះរយៈការកន្លងមកនេះ ពោលគឺកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលក្រុងបានជូនដំណឹងឲ្យរុះរើដោយស្ម័គ្រចិត្ត ម្តងរួចទៅហើយ ប៉ុន្តែមិនចូលរួមអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលក្រុង ពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ដែមានសំណង់រំលោភកាន់កាប់ចូលចំណីផ្លូវសាធារណៈ ដោយមានការសាងសង់សំយ៉ាប តាំងលក់ទំនិញ រទេះលក់អាហារ កង់បី ស្លាកយីហោ នឹងការចតយានយន្តគ្រប់ប្រភេទ ធ្វើឲ្យមានការកកស្ទះចរាចរណ៍ បាត់បង់នូវសោភ័ណភាព និងរបៀបរៀបរយក្នុងក្រុង ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមុខមាត់ប្រទេស ព្រោះក្រុងប៉ោយប៉ែតជាក្រុងមួយដែលមានសក្តានុពល សេដ្ឋកិច្ច និងមានភ្ញៀវជាតិ អន្តរជាតិចេញចូលជាប្រចាំតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ហើយនាពេលខាងមុខនេះ រដ្ឋបាលក្រុង និងរៀបចំផ្លូវថ្មើរជើងមួយសងខាងផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិ រហូតដល់មុខវត្តរតនរាមផ្សារកណ្ដាល និងរៀបចំផ្លូវថ្មើជើងផ្សេងទៀត នៅតាមផ្លូវសំខាន់ៗក្នុងទីប្រជុំក្រុង។ដើម្បីធានាឲ្យបាននៅសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយសាធារណៈ និងការធ្វើចរាចរណ៍ឲ្យបានកាន់តែល្អប្រសើរ។នេះបើតាមការបញ្ជាក់របស់រដ្ឋបាលក្រុង ដែលបានចេញសេចក្តីជូនដំណឹងម្តងទៀតនាថ្ងៃទី២៣ ខែសីហា ឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋ រុះរើនិងកាត់ចេញទាំងអស់ដោយស្ម័គ្រចិត្ត ។
បញ្ជាក់÷នៅព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២៣នេះនៅហ្វេស្បុកផ្លូវការរបស់លោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុលបានបញ្ជាក់ម្ដងទៀតឲ្យពលរដ្ខអនុវត្តសគណង់ដែលខ្លួនសាងសង់រំលោភផ្លូវសារណៈរុះរើដោយស្មគ័ចិត្តព្រមទាំងបញ្ចេញមាត្រា៧១/៧២/៧៣និង៧៤ផងនៃច្បាប់សាងសង់រំលោភផ្លូវ៕ដោយ៖វណ្ណា