ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាអគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ និងត្រូវប្រគល់ភារកិច្ចទទួលតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញថ្មី ជំនួសលោកនាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវព្រះមហាក្សត្រតែងតាំងឡើងជាអគ្គស្នងការនគរបាលជាតិ ។
សូមជម្រាបថា ពិធីប្រកាសនេះ នឹងធ្វើនៅស្នងការដ្ឋាននគររាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អតីតជាស្នងការនគរបាលខេត្តព្រះសីហនុ ហើយកាលពីពេលថ្មីៗនេះ ត្រូវរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីសម្រេចជាអគ្គស្នងការរងនគរបាលជាតិ និងត្រូវបានប្រគល់តួនាទីភារកិច្ចទទួលតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញផងដែរ៕ដោយ៖ស តារា