ថ្មីៗនេះមានជនខិលខូចមួយចំនួនបានបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំ ដោយដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមិនមែនជាផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នោះទេ

ចែករំលែក៖

ខេត្តកណ្តាល : ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ៖ ថ្មីៗនេះមានជនខិលខូចមួយចំនួនបានបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំ ដោយដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមិនមែនជាផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នោះទេ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានផេកផ្លូវការតែមួយគត់ ដែលមានឡូហ្គោ សញ្ញារូបសឹង្ហ មានអក្សរអគ្គស្នងការដ្ឋាននគរបាលជាតិ នៅពីលើ មានអក្សរស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅពីខាងក្រោម និងមានចំនួនអ្នកតាមដាន (Follower) 333K ។

ស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនខិលខូចដែលក្លែងបន្លំខាងលើ ដើម្បីអនុវត្តច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប រួមទាំងអ្នកដែលមានការពាក់ព័ន្ធសូមបញ្ឈប់ និងលុបរាល់គណនីដែលខ្លួនបានបង្កើតជាបន្ទាន់៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print