ករណីចរាចរណ៍រវាងម៉ូតូបុកគ្នាជាមួយរថយន្តបណ្ដាលឱ្យអ្នកបើកម៉ូតូម្នាក់រងរបួសធ្ងន់ នៅស្រុកសាលាក្រៅ

ចែករំលែក៖

ខេត្តប៉ៃលិន÷ តាមប្រភពពីរបាយការណ៍នគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា

កាលពីវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី
២៨ខែ សីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកបុកជាមួយរថយន្ត)បើកបរបញ្ច្រាស់ទិសគ្នា នៅចំណុចមុខសំណង់ញឹម ផល្លា ស្ថិតក្នុងភូមិទួល ឃុំ សាលាក្រៅ ស្រុក សាលា
ក្រៅ ខេត្ត ប៉ៃលិន ។បណ្ដាលឲ្យរងរបួសស្ត្រីម្នាក់ធ្ងន់និងខូចម៉ូតូ ០១គ្រឿងកម្រិតស្រាល។

...

សមត្តកិច្ចនគរបាលជំនាញស្រុកបាន
បន្តថា អ្នកបើកបររថយន្តឈ្មោះ ណែត រស្មី ភេទ ប្រុស អាយុ ៤២ ឆ្នាំ(មុខរបរនគរបាល) រស់នៅភូមិ ប៉ាហ៊ីជើង សង្កាត់ ប៉ៃលិន ក្រុង ប៉ៃលិន ខេត្ត ប៉ៃលិន(គ្មានរបួស) បើកបររថយន្តម៉ាក កាំម៉ារីស្វិត ពណ៌សរកាំម៉ៃ ពាក់ស្លាកលេខ ភព២ : 4281 បើកបរពីជើងទៅត្បូង។
– អ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ វ៉ាត សុផាន់ ភេទ ស្រី អាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅភូមិ ប៉ាហ៊ីជើង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន (គ្មានរបួស)។
-អ្នកបើកបរម៉ូតូឈ្មោះ សុខ រ៉ាន់ ភេទ ប្រុស អាយុ ៥២ ឆ្នាំ (មុខរបរ ធ្វើសំណង់) មានទីលំនៅ នៅភូមិ អូរកន្ធាងវ៉ា ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន
(របួសស្រាល) បើកបរម៉ូតូម៉ាកសង់ឌ្រីម សេរី ០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1D 9070 ទិសដៅពីត្បូងទៅជើង។
– អ្នករួមដំណើរត្រូវជាប្រពន្ធ ឈ្មោះ សួន ចាន់ណា ភេទ ស្រី អាយុ ៤៧ឆ្នាំ (មុខរបរ ធ្វើសំណង់) រស់នៅភូមិ អូរកន្ធាងវ៉ា ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន (របួស ធ្ងន់ បាក់កជើងខាងស្តាំ និងត្រូវទ្រូងខាងស្តាំ)។
មូលហេតុនៃគ្រោះថ្នាក់:
-កត្តាមនុស្ស បើកបរម៉ូតូវ៉ាជែងខ្វះការប្រុងយ័ត្ន។
-បច្ចុប្បន្ន ជនរងគ្រោះត្រូវបានឡានពេទ្យដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
សមត្តកិច្ចបានបន្តទៀតថា ចំណែកវត្ថុតាង រថយន្តនិងម៉ូតូតូ្រវបានកម្លាំងជំនាញចរាចរណ៍បានយករក្សាទុកនៅអធិការដ្ឋា
ននគរបាលស្រុកសាលាក្រៅរង់ចាំការដោះ
ស្រាយតាមនីតិវិធីច្បាប់៕ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print