អគ្គមេបញ្ជាការប្រកាសមុខតំណែង ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដឹកនាំនាវាកម្ពុជា ធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាពយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាគាំទ្រពេញទំហឹង និងចូលរួមអនុវត្តយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការអនុវត្តវិធានការ គោលនយោបាយ និងកម្មវិធីនានា នៅក្នុងក្របខណ្ឌនៃ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»។

ជាមួយនោះ កងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាការពាររាជដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត និងកម្ទេចចោលរាល់អំពើក្បត់ជាតិ មនោគមន៍វិជ្ជាជ្រុលនិយម ដែលមានគោលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល។

...

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់គ្រប់កងឯកភាព យកចិត្តទុកដាក់កសាងធនធានមនុស្សគ្រប់ជំនាញ ឲ្យសមស្របទៅនឹងផែនការយុទ្ធសាស្ត្រកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដោយធ្វើការបណ្តុះបណ្តាលនាយទាហានវ័យក្មេងមានសមត្ថភាពឱ្យចូលក្នុងជួរថ្នាក់ដឹកនាំ៕ ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print