អាជ្ញាធរស្រុករមាសហែកចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើកិច្ចសន្យាដល់ម្ចាស់អាជីវករដែលដាក់អីវ៉ាន់និងឈប់ចតរថយន្ដ រុឺម៉កលើផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តស្វាយរៀង: បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថាមានម្ចាស់អាជីវករ ធ្វើជាអាជីវកម្មដោយដាក់អីវ៉ាន់ និងចតរថយន្ដ រុឺម៉កលើផ្លូវ សាធារណៈដែលស្ថិតនៅក្នុងភូមិស្រះឃុំជ្រៃធំ ស្រុករមាសហែក លោក ស៊ូ ម៉ុល ប្រធានគណៈបញ្ជាការឯកភាពស្រុកនិងជាអភិបាលស្រុករមាសហែកបានចាត់អោយអាជ្ញាធរ ជំនាញចុះរៀបចំសណ្ដាប់ធ្នាប់អោយមានរបៀបរាប់រយ ឡើងវិញ។

ការចុះរៀបចំសណ្ដាប់ធ្នាប់ ធ្វើឡើងនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២៣ ស្ថិតនៅទីតាំងក្នុងភូមិស្រះឃុំជ្រៃធំ ស្រុករមាសហែក។

ចំពោះម្ចាស់អាជីវករ ដែលដាក់អីវ៉ាន់មានឈ្មោះយឹមខា ភេទស្រីអាយុ៤១ឆ្នាំមានទីលំនៅភូមិស្រះឃុំជ្រៃធំ ស្រុករមាសហែក។

...

នៅចំពោះមុខសមត្ថកិច្ច ម្ចាស់អាជីវករ មានឈ្មោះយឹមខា បានធ្វើកិច្ចសន្យាដូចតទៅ
១ ឈប់ដាក់អីវ៉ាន់នៅលើចិញ្ចើមផ្លូវទៀតហើយ
២.រកកន្លែងដាក់អីវ៉ាន់អោយមានរបៀបរាប់រយផង
៣.ឈប់អោយរថយន្តនិងម៉ូតូសណ្ដោងរឺម៉ក ម៉ូយមកយកអីវ៉ាន់ឈប់ចតលើផ្លូវសាធារណៈដែលបណ្ដាលអោយសន្ទះចររាចណ៍៕ ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print