គ្នាយល់ព្រមសង ៥០០$ ហើយ ហេតុអីម្ចាស់ឡាន ឡិចសុីស 570 ថៅកែគ្លីនិក មន្ទីរពហុព្យាបាល និងសម្ភព ឥន្រទេវី 1 ទះគេដល់៥កំផ្លៀង !

ចែករំលែក៖

ភ្នំពេញ ៖ ថ្មីទៀតហើយ ! ទះ៥កំផ្លៀងដល់អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ប៉ះឡានតែបន្តិច ទារ៥០០ដុល្លារ ហើយគាត់យល់ព្រមសងក៏ដោយ ក៏នៅតែប្រើហិង្សា …សមត្ថកិច្ចមេត្តាចាត់វិធានការលើបទល្មើសព្រហ្មទណ្ឌ ទៅលើជននោះផង !

គេបានបង្ហោះលើ Facebook ថា ៖ បងប្អូនជួយខ្ញុំផងប្អូនខ្ញុំបេីកម៉ូតូបុកឡានគេហេីយគេទារ៥០០ដុល្លារ​ មិនទាន់និយាយដោះស្រាយគ្នាផងខាងម្ចាស់ឡានបែរជាមកទះប្អូនខ្ញុំ៥កំភ្លៀង​ ហេីយយកសោម៉ូតូនិងយកសោរមកចាក់ម៉ូតូទៀត​ ហេីយខាងរថយន្តមិនមកដោះស្រាយទេឲ្យពួកខ្ញុំរង់ចាំតាំងពីម៉ោង៧រហូតដល់ម៉ោង១០នេះ​ ដោយទាមទារតែសំណងថ្លៃឡាន​ ចុះទះប្អូនខ្ញុំនោះម៉េចវិញ​ វៃពួកខ្ញុំហេីយឲ្យពួកខ្ញុំសងទៀត ?

សូមបញ្ជាក់ថា ៖ «រកពន្ធនាគារឃើញទៀតមើល៍ទៅ យល់ទេសម័យបច្ចេកវិទ្យា ប្រជាពលរដ្ឋម្នាក់ មាន ព័ត៌មានក្នុងដៃម្នាក់ » ។
បើតាមការនិយាយពីភាគីរងគ្រោះ ជនបង្កជាម្ចាស់ គ្លីនិក មន្ទីរពហុព្យាបាល និងសម្ភព ឥន្រទេវី 1 ស្ថិតនៅជិតបឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ បន្តិចបន្តួច ជារឿងសំណងរដ្ឋប្បវេណី ដល់ម្ចាស់ឡានប្រើហឹង្សាទៅលើជនបង្ក ដែលយល់ព្រមសំណង ជាបទល្មើសជាក់ស្តែង ដែលមន្ត្រីនគរបាលយុត្តិធម៍មានសិទ្ធឃាត់ខ្លួន យកមកធ្វើការសាកសួរតាមនីតិវិធី ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print