ភ្នំពេញ : បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា បានសម្រេចប្រមាណ 92%ហេីយ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។
លោក កើត ឆែ បានបន្តថា : នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ លោក ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ នឹងអញ្ជេីញចូលរួមជាគណៈអធិបតីភាពក្នុងពិធីប្រារព្ធភ្ជាប់ស្ពានបេតុងខ្សែកាប។
សូមបញ្ជាក់ថា : តាមផែនការ ស្ពានខ្សែកាបនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ2023 មុនព្រះរាជពិធីបុណ្យអ៊ុំទូក ខាងមុខនេះ។ អរគុណសន្តិភាព និងការអភិវឌ្ឍ ។
ស្ពានបេតុងខ្សែកាប ដែលនឹងស្ថាបនាជិតរួចរាល់នេះ បម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ បានច្រើនបំផុត ទាំងវិស័យគមនាគមន៍ ទេសចរណ៍ ការសម្រួលចរាចរណ៍ ក៏ដូចជាការអភិវឌ្ឍ ទីក្រុងឲ្យមានសោភ័ណភាពរីកចម្រើន ជាមួយនឹងការផ្លាស់ប្ដូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕
ដោយ : សិលា