នគរបាល​ខេត្ត​កោះកុង​ ឃាត់ខ្លួននារី ០២នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរគ្រឿងញៀន​

ចែករំលែក៖

ខេត្តកោះកុង៖ លោកវរសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកកោះកុង បានឱ្យដឹងនៅព្រឹក​ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ​២០២៣នេះថា​ លោកបានដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ស្រី ស្ថិតក្នុងភូមិ១ (ឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង​ ខេត្ត​កោះកុង​ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២២ និង៤០នាទី។

លោកអធិការ​ស្រុកកោះកុង បានឱ្យដឹងទៀតថា ៖ ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ថន ចាន់ (ហៅ ចាន់) ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ (ឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ ២-ឈ្មោះ សុខ ចន្ថា (ហៅ ហេវ) ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ១(ឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

វត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ០២កញ្ចប់ធំ, ០២កញ្ចប់តូច និង ០៩កំណាត់ទុយោ
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ដែកកេះចំនួន ០៦ដើម
-ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន

...

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងបំពេញសំណុំរឿងបញ្ជូនទៅផែនការងារប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធី៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print