ដោយសារសង្គ្រាម បុរសរាប់ពាន់នាក់សូកប៉ាន់ដើម្បីគេចពីកាតព្វកិច្ចយោធានៅអ៊ុយក្រែន

ចែករំលែក៖

កាលពីថ្ងៃទី 30 ខែសីហា ប្រធានាធិបតីអ៊ុយក្រែនបានរិះគន់បញ្ហាអំពើពុករលួយជាប្រព័ន្ធនៃការក្លែងបន្លំវិញ្ញាបនបត្រវេជ្ជសាស្រ្តដែលមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការបម្រើយោធា។

នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីយប់ថ្ងៃទី 30 ខែសីហា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិអ៊ុយក្រែនកំពុងពិនិត្យមើលទិន្នន័យដែលបង្ហាញថា លិខិតបញ្ជាក់វេជ្ជសាស្រ្តក្លែងក្លាយជាច្រើនមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការចុះឈ្មោះចូលបម្រើការងារ ទង្វើនៃការទទួលសំណូកនិងការភៀសខ្លួនទៅក្រៅប្រទេស។ ដោយអ្នកដែលគេចវេះពីសេវាយោធានៅក្នុងប្រទេសនេះ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែននៅចុងខែកុម្ភៈ ឆ្នាំ 2022។
លោក Zelensky បានបញ្ចាក់ថា “មានតំបន់ដែលចំនួនមនុស្សត្រូវបានលើកលែងពីសេវាយោធាដោយសារតែអសមត្ថភាពផ្នែកវេជ្ជសាស្រ្តបានកើនឡើងដប់ដងចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2022″។
ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា តាមរយៈភស្តុតាងខាងលើ វាច្បាស់ណាស់ថា ការសម្រេចចិត្តជាច្រើនលើការលើកលែងផ្នែកវេជ្ជសាស្រ្តដោយមជ្ឈមណ្ឌលជ្រើសរើសយោធា គឺជាលទ្ធផលនៃអំពើពុករលួយ។ លោក Zelensky ក៏បាននិយាយផងដែរថាការស៊ើបអង្កេតលើករណីសង្ស័យនៃការលើកលែងពីការបម្រើយោធាដោយសារតែស្ថានភាពសុខភាពនៅតែដំណើរការ។
យោងតាមប្រធានាធិបតីអ៊ុយក្រែន ក្នុងអំឡុងពេលស៊ើបអង្កេត អាជ្ញាធរអ៊ុយក្រែនបានរកឃើញការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីជ្រើសរើសយោធានៅកម្រិតផ្សេងៗគ្នានៅក្នុងតំបន់ជាច្រើន ដោយទទួលសំណូកចាប់ពី 3.000 ដុល្លារដល់ 10.000 ដុល្លារ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print