លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅជួបជាមួយប្រជាពលរដ្ឋនៅព្រែកថ្មី

ចែករំលែក៖

ភ្នំពេញៈ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធកិច្ចការមូលដ្ឋាននៅភូមិព្រែកថ្មី​ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមជាមួយលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ,លោក គិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ​ ចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីក្តាប់សភាពការណ៍សតិអារម្មណ៍និងពង្រឹងការងារសន្តិសុខ ស្របទៅតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ។

ជាមួយគ្នានោះប្រជាពលរដ្ឋបានសម្តែងពីក្តីរីករាយសប្បាយចិត្តនិងមានភាពកក់ក្តៅពេលដែលថ្នាក់ដឹកនាំចុះមកពិនិត្យស្ថានភាពនៃការរស់នៅរបស់ពួកគាត់ ហើយពួកគាត់បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសង្កាត់ខណ្ឌ ជាពិសេសលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដែលតែងតែចុះជួបនិងដោះស្រាយផ្ទាល់ជាមួយប្រជាពលរដ្ឋ ៕ ដោយ៖សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print