ស្លាប់និងរបួសជិត១០០នាក់ដោយឆេះអគារនៅកណ្តាលរដ្ឋធានីនៃប្រទេសអាហ្វ្រិកខាងត្បូង

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ក្រុម សង្រ្គោះបន្ទាន់នៃប្រទេសអាហ្រ្វិកខាងត្បូងបានឱ្យដឹងថា មនុស្សច្រើនជាង៥០នាក់បានបាត់បង់ជីវិត ក្នុងគ្រោះអគ្គិភ័យដែលបានឆាបឆេះ អគារមួយខ្នងកម្ពស់៥ជាន់នៅកណ្តាលទីក្រុង Johannesburg នាថ្ងៃ៣១ខែសីហានេះ។

លោក រ៉ូបឺត មូឡាជី (Robert Mulaudzi) អ្នកនាំពាក្យសេវាគ្រប់គ្រងគ្រោះអាសន្ននៃទីក្រុង Johannesburg បាននិយាយថា មនុស្សរាប់សិបនាក់ផ្សេងទៀតបានទទួលរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោក Mulaudzi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ENCA យ៉ាងដូច្នេះថា «ពួកយើងយកសាកសពបាន៥២នាក់ ខណៈមនុស្ស៤៣នាក់ផ្សេងទៀតបានរងរបួស»។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានពន្លត់ភ្លើងឱ្យរលត់ដោយជោគជ័យហើយ ខណៈប្រតិបត្តិការរុករកនិងទាញយកសាកសពកំពុងបន្តប្រព្រឹត្តទៅ។
ភ្លាមៗបែបនេះ វាមិនទាន់ច្បាស់នៅឡើយទេថា គ្រោះអគ្គិភ័យខាងលើបណ្តាលមកពីមូលហេតុអ្វី ខណៈដែលវាបានកើតឡើងកាលពីវេលាយប់រំលងអធ្រាត្រ។ អគារកម្ពស់៥ជាន់នោះស្ថិតនៅក្នុងតំបន់មួយធ្លាប់ជាសង្កាត់អាជីវកម្មនៃទីក្រុង Johannesburg ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់អាហ្រ្វិកខាងត្បូង ហើយវាត្រូវបានប្រើប្រាស់ ជាកន្លែងតាំងទីលំនៅមិនផ្លូវការ៕ ដោយធីរីណា

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print