នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ៨នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​ថា​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៨នាក់​ នេះបេី​គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី៣០ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានថ្លែង​បន្តថា​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ១០៤៧ករណី មានមនុស្ស ២,៦៦១នាក់។ 

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១០១៤សំណើ និងបិទសំណុំរឿង ៣៤៦សំណើ (រកឃើញមនុស្ស ១,៥៧១នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។ 

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣៣ករណី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print